Connect with us

វប្បធម៌ ជំនឿ

ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ

បានផុស

នៅ

ជនជាតិចិនក្ដី ជនជាតិខ្មែរក្ដី ហុងស៊ុយ ជាជំនឿមួយដ៏រឹងមាំសម្រាប់ការស់នៅ និងការប្រកបការងារផ្សេងៗ។ តួយ៉ាង ហុងស៊ុយរៀបចំផ្ទះសម្បែង គេមិនអាចចេះតែតុបតែងតាមការនឹកឃើញ ហើយចូលទៅរស់នៅឆៅៗនោះទេ។ ដូច្នេះហើយ បានជាក្នុងក្បួនហុងស៊ុយ បានណែនាំម្ចាស់គេហដ្ឋានទាំងឡាយ រៀបចំទីលំនៅឱ្យត្រូវតាមក្បួននៃធាតុទាំង៤ ​ដើម្បីនាំសិរីសួស្ដី ​និងភាពរីកចម្រើនដល់សមាជិកទាំងអស់។

ធាតុទឹក

3 Step Lotus Tabletop Water Fountain Ornaments , Atomizing Humidifier  Waterfalls , with Glass Fish Tank for Home Office Decor| | - AliExpress
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនថាគេហដ្ឋានសង់ពីអ្វីនោះ ឬវាជាខុនដូក្ដី ធាតុទឹកក្នុងទីលំនៅ​ជាហុងស៊ុយសំខាន់ខ្លាំងណាស់។ ដូច្នេះនៅក្នុងផ្ទះគួរតែមានវត្ថុតាំងលម្អពណ៌ខៀវដែលតំណាងឱ្យធាតុទឹក ឬរៀបចំប្រភពទឹកតូចៗដូចជា ថូទឹក ឬអាងទឹកតូចមួយ ដើម្បីជួយបង្កើនហុងស៊ុយឱ្យគ្រួសាររស់នៅត្រជាក់ត្រជុំ។ ទឹកនៅ​ក្នុងជំនឿ ជាប្រភពនៃជីវិត បើពុំមានទឹកនៅក្នុងផ្ទះនោះទេ សមាជិកគ្រួសារមុខតែជួបរឿងក្ដៅក្រហាយ មិនសូវស្រាកស្រាន្ត។

ធាតុភ្លើង

Pink Bedroom For Mockup Summer Color Concept 3d Rendering Stock Photo -  Download Image Now - iStock

ធាតុភ្លើងជាធាតុសំខាន់ផងដែរ នៅក្នុងជំនឿនៃការកកើតភាវរស់ទាំងឡាយ។ រីឯពណ៌ទឹកក្រូច ក្រហម និងផ្កាឈូក គឺតំណាងឱ្យធាតុភ្លើងនេះឯង។ ហេតុនេះត្រូវប្រើខ្នើយ ចង្កៀង ឬវត្ថុផ្សេងទៀតដែលមានពណ៌ទាំង ៣នេះ មកតុបតែងលំនៅដ្ឋាន ​ព្រោះវានឹងទាក់ទាញហុងស៊ុយនៃភាពចម្រើនរុងរឿងចូលមកនៅក្នុងផ្ទះ។

ធាតុដី

តាំងបុរាណមក ដីជាធាតុសំខាន់នៃការបង្កើតជីវិតមនុស្ស។ ដីជួយបង្កើតភាពសុខសប្បាយ នាំឱ្យមនុស្សមានសុខភាពល្អ។ ដូច្នេះត្រូវជ្រើសរើសកម្រាលព្រំពណ៌ត្នោត ឬរូបភាពភ្នំ មកតុបតែងផ្ទះ កុំខានឱ្យសោះ។

ធាតុដែក

ធាតុនេះ​ជាធាតុបង្កើនភាពរឹងមាំ ភាពយូរអង្វែង និងអាយុយឺនយូរ។ អ៊ីចឹងហើយ គេហដ្ឋានត្រូវតែប្រើឧបករណ៍ប្រើប្រាស់ជាអ៊ីណុកឱ្យបានច្រើន និងត្រូវលម្អជាមួយអំពូលភ្លឺៗ នោះហុងស៊ុយនាំឱ្យមានអាយុវែង នឹងកើតមានចំពោះសមាជិកគ្រួសារគ្រប់គ្នា៕

អត្ថបទ៖ សន្យា

ចុចអាន៖ ក្បួនហុងស៊ុយ ៤ចំណុចយ៉ាងសំខាន់ មុនទិញខុនដូថ្មី  

ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ​ ​ជួយបង្កើនភាពរីកចម្រើនខាងអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម