ព័ត៌មានអន្ដរជាតិ
Omicron កំពុងរាលដាល WHO ជំរុញប្រទេសអ្នកមាន កុំស្តុកទុកវ៉ាក់សាំង
អង្គការសុខភាពពិភពលោកបានអំពាវនាវដល់ប្រទេសអ្នកមាន កុំរក្សាទុកវ៉ាក់សាំងច្រើនពេក ខណៈដែលវីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាល។
ប្រទេសជាច្រើននៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេសផងដែរ កំពុងជួបប្រទះរលកនៃការឆ្លងដែលទាក់ទងនឹងវីរុសនេះ ដោយរដ្ឋាភិបាលបានបង្ខំឲ្យដាក់ការបិទខ្ទប់ជាថ្មី និងជំរុញឲ្យប្រជាជនទៅចាក់វ៉ាក់សាំងដូសទីមួយ ទីពីរ ឬទីបី។
យោងតាមរបាយការណ៍ AFP, នាយកផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien បានអំពាវនាវដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ កុំស្តុកទុកវ៉ាក់សាំងច្រើនហួសដូចកាលពីឆ្នាំមុន ដោយទុកឲ្យប្រទេសក្រីក្រខ្វះខាត។
លោកស្រីនិយាយថា “នៅពេលដែលយើងឈានចូលស្ថានភាព Omicron បែបណាក៏ដោយ វាមានហានិភ័យដែលថា ការផ្គត់ផ្គង់សកលនឹងត្រលប់ទៅរកប្រទេសមានប្រាក់ចំណូលខ្ពស់ ដែលបានស្តុកទុកវ៉ាក់សាំងដើម្បីការពារប្រជាជនរបស់ពួកគេ ហួសហេតុ”។
ទន្ទឹមនឹងនេះ ទីភ្នាក់ងារឱសថអ៊ឺរ៉ុបបានគាំទ្រការលើកឡើងរបស់ WHO ដែលថា វីរុសបំប្លែងខ្លួន Omicron អាចបណ្តាលឲ្យមានជំងឺស្រាលជាង បើប្រៀបធៀបទៅនឹង Delta។
ករណីភាគច្រើនហាក់ដូចជាស្រាល ប៉ុន្តែយើងត្រូវប្រមូលភ័ស្តុតាងបន្ថែមទៀត ដើម្បីកំណត់ថាតើវិសាលភាពនៃភាពធ្ងន់ធ្ងរនៃជំងឺដែលបង្កឡើងដោយ Omicron មានភាពខុសប្លែកគ្នាទៅនឹងវីរុសបំប្លែងខ្លួនទាំងអស់ ដែលកំពុងចរាចរដែរឬទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ WHO និយាយថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពប្រឆាំង Omicron
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក