ព័ត៌មានអន្ដរជាតិ
ស្លាប់ ៥៣ នាក់ ក្នុងឧបទ្ទវហេតុដ៏រន្ធត់នៅ ម៉ិកស៊ិក ខណៈប្រថុយជីវិតទៅព្រំដែន អាមេរិក
ជនចំណាកស្រុកអាមេរិកកណ្តាល ៥៣ នាក់ បានស្លាប់ នៅ ពេលដែលរថយន្តដឹកពួកគេ ក្រឡាប់នៅភាគខាងត្បូង ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ នៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង ខណៈពួកគេប្រថុយជីវិត ដើម្បីទៅ ដល់ព្រំដែនសហរដ្ឋអាមេរិក។
លោក Luis Manuel García Moreno ប្រធានសេវាការពារស៊ីវិលរបស់រដ្ឋប្រាប់ Milenio TV ថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលរថយន្តដឹកទំនិញផ្ទុកមនុស្ស១០០នាក់ បានធ្លាក់លើផ្លូវកោងខ្លាំង នៅ ខាងក្រៅ ទីក្រុង Tuxtla Gutierrez ក្នុងរដ្ឋ Chiapas ។
អាជ្ញាធរបាននិយាយថា រូបភាព និងវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីសាកសពជាងដប់នាក់ ដែលដាក់នៅលើផ្លូវ គ្របដណ្តប់ដោយក្រណាត់ពណ៌ស នៅជិតរថយន្តដែលក្រឡាប់។ ឧបទ្ទវហេតុនេះក៏បានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយក្នុងនោះមានបុរសស្ត្រីនិងកុមារផងដែរ។
លោក García បានបន្ថែមទៀតថា ផ្អែកតាមសាក្សីបានឲ្យដឹងថា រថយន្តនេះ ធ្វើដំណើរក្នុងល្បឿនលឿនពេក ហើយបានក្រឡាប់ ខណ:ដែលបើកក្នុងផ្លូវកោងខ្លាំង ហើយក៏ជ្រុលទៅបុកស្ពានថ្មើរជើង និងសំណង់នៅក្បែរនោះ។
គួរបញ្ជាក់ថា ជនចំណាកស្រុកដែលរត់គេចពីភាពក្រីក្រ និងអំពើហឹង្សានៅ អាមេរិកកណ្តាល ជាធម្មតាធ្វើដំណើរឆ្លងកាត់ម៉ិកស៊ិក ដើម្បីទៅ ដល់ព្រំដែនសហរដ្ឋអាមេរិក ហើយជួនកាលជិះឡានដឹកទំនិញធំៗ ដែលរៀបចំដោយអ្នករត់ពន្ធក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំង។
យ៉ាងណាមិញ ជាប់ព្រំដែន Guatemala រដ្ឋ Chiapas ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញមានការកើនឡើងនៃជនចំណាកស្រុក មកពីអាមេរិកកណ្តាល ដែលភាគច្រើននៃពួកគេ ត្រូវបានរត់ពន្ធឆ្លងកាត់ម៉ិកស៊ិក តាមផ្លូវរបស់ពួកគេទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។ ជនចំណាកស្រុកចំនួន ១.៧ លាននាក់ ដែលភាគច្រើនមកពីម៉ិកស៊ិក និងអាមេរិកកណ្តាល ត្រូវបានគេរកឃើញថា ព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ ក្នុងរយៈពេល ១២ខែរហូតដល់ខែ តុលា ឆ្នាំនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ