ព័ត៌មានជាតិ
ជនអនាថា ចាស់ជរា និងជនវិបល្លាសស្មារតី ជាង៤០០នាក់ ទទួលបានអំណោយពីសម្ដេចតេជោ
បងប្អូនជនអនាថា ជនចាស់ជរា ជនវិបល្លាសស្មារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួនជាង៤០០នាក់នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជា អាវរងា ក្រមានិងភួយ១មកប្រគល់ជូន ខណៈដែលរដូវរងាបានមកដល់។

លោកស្រី សោម សេងហ៊ាង ប្រធានមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងថា ជនរងគ្រោះ និងងាយរងគ្រោះ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ដែលទទួលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានចំនួន ៤០៨នាក់ (ស្រី ១៨២នាក់) ក្នុងនោះមាន ៖ ជនអនាថាចំនួន ២៥២នាក់ (ស្រី៨៦នាក់) ជនចាស់ជរាចំនួន ៣១នាក់ (ស្រី ១៨នាក់) ជនវិបល្លាសសារតី ចំនួន ៨៧នាក់ (ស្រី ៤៨នាក់) ស្រីរកស៊ីផ្លូវភេទ មានចំនួន ១៤នាក់អ្នកផ្ទុកមេរោគអេដស៍មានចំនួន ១៥នាក់ (ស្រី ១២នាក់) និងអ្នកកើតជំងឺរបេងចំនួន ៩នាក់ (ស្រី ៤នាក់) ។ ដោយក្នុងម្នាក់ៗទទួលបាន អាវរងា១ ក្រមា១និងភួយ១។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចនិង យុវនីតិសម្បទារាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះនៅក្នុងមណ្ឌលសំចតសង្គមកិច្ច ។ជាក់ស្តែងសម្រាប់ពេល សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានណែនាំ ឲ្យលោកស្រី នាំយកអំណោយរបស់សម្ដេចទាំងពីរ មកប្រគល់ជូនពួកគាត់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ។

លោកស្រីបញ្ជាក់ថា សម្ដេចតេជោហ៊ុនសែនតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបងប្អូន ជនអនាថា ជនចាស់ជរា ជនវិបល្លាសសារតី ស្រីរកស៊ីផ្លូវភេទ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកកើតជំងឺរបេងរស់នៅទីនេះត្រូវបានយកចិត្តទុកដាក់ ទាំងការហូបចុកការស្លៀកពាក់ ការរស់នៅនិងយកចិត្តទុកដាក់ទៅលើបញ្ហាសុខមាលភាពរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទាំងអស់ត្រូវបានចាក់សាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣ រួចរាល់អស់ហើយ ។គិតមកដល់ថ្ងៃនេះ គឺមិនមាន បងប្អូនណាម្នាក់បានឆ្លងឬស្លាប់ដោយជម្ងឺកូវីដ-១៩នោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកស្រីនៅតែអំពាវនាវអោយបងប្អូនរងគ្រោះនិងងាយរងគ្រោះរស់នៅក្នុងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះត្រូវយកចិត្តទុកដាក់ក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងគ្នា ពោលគឺត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣កុំនិង៣ការពាររបស់សម្ដេចតេជោហ៊ុនសែន។

លោកស្រី មុំ ចាន់ដានី ក៏បានបញ្ជាក់ផងដែរថាបងប្អូនរងគ្រោះនិងងាយរងគ្រោះទាំងជាង៤០០នាក់នេះ ភាគច្រើនពួកគាត់ត្រូវបានក្រុមគ្រួសារ សាច់ញាតិបោះបង់ចោល ហើយត្រូវបានអាជ្ញាធរតាមបណ្ដាខណ្ឌ បញ្ជូនមកមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ(ព្រៃស្ពឺ)នេះ ហើយខាងមណ្ឌលក្រោមការណែនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ពួកគាត់ត្រូបបានយកចិត្តទុកដាក់ និងថែទាំបានយ៉ាងល្អ ។ទីនេះហើយកន្លែងសុខដុមរមនាពួកគាត់មុនត្រូវបញ្ជូនទៅលំនៅដ្ឋានវិញ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន