ព័ត៌មានជាតិ
ក្រសួងសាធារណៈការ គ្រោងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីចំនួន២ទីតាំងបន្ថែមទៀត
ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងសាងសង់ស្ថានីយជញ្ជីងអចល័តថ្មីចំនួន ២ទីតាំងបន្ថែមទៀត នៅ ខេត្តមណ្ឌលគិរី និងខេត្តកោះកុង ក្នុងឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីទប់ស្កាត់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ខណៈបច្ចុប្បន្ននៅ ទូទាំងប្រទេសស្ថានីយជញ្ជីងអចល័តចំនួន៣៣ទីតាំង។ នេះបើតាមការបញ្ជាក់របស់ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន នៅ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១នេះ។
លោក ឯក រដ្ឋ បានបន្តថា ដើម្បីទប់ស្កាត់សកម្មភាព ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ការដ្ឋានអាជីវកម្មកិនថ្ម ដេប៉ូខ្សាច់ រណ្តៅ ដី និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានា ហើយរំពឹងថាសកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងមានការថយចុះ។
យោងតាមរបាយការណ៍នៃការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២១ យានយន្តចំនួនជិត៧៤ម៉ឺនគ្រឿង ត្រូវបានក្រសួងសាធារណៈការ និងដឹកជញ្ជូន រកឃើញថា បានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្នុងនោះយានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមាន ចំនួន ៧៣៦ ៧៣៥ គ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន ២៨០៣គ្រឿង។
កាលពីឆ្នាំ២០២០ ក្រសួងសាធារណៈការ បានរកឃើញយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៥៨៦ ១០៣គ្រឿង ក្នុងនោះយានយន្ត ផ្ទុកលើសទម្ងន់ក្រោម ៥ភាគរយមានចំនួន៥៨២ ៨១៤គ្រឿង យានយន្តផ្ទុកលើសទម្ងន់ពី ៥ភាគរយទៅ ១០ភាគរយ ចំនួន ៧៩គ្រឿង យានយន្តផ្ទុកលើសទម្ងន់ពី ១០0ភាគរយទៅ ២០ភាគរយ ចំនួន ២ ១៦៦ គ្រឿង និងយានយន្តផ្ទុកលើសទម្ងន់លើសពី ២០ភាគរយ ចំនួន ១ ០៤៤គ្រឿង៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់