ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា ជម្លោះនៅភាគខាងកើត អ៊ុយក្រែន ហាក់ដូចជា អំពើប្រល័យពូជសាសន៍
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជម្លោះនៅ ភាគខាងកើតអ៊ុយក្រែនរវាងកងទ័ពរបស់ទីក្រុង Kiev និងអ្នកបំបែកខ្លួនដែលគាំទ្ររុស្ស៊ី “មើលទៅ ហាក់ដូចជាអំពើប្រល័យពូជសាសន៍” នៅ ពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយលោកខាងលិច ។
ការអត្ថាធិប្បាយរបស់លោក ពូទីន បានធ្វើឡើង នៅ ពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន គ្រោងនឹងនិយាយជាមួយមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky និងប្រមុខប្រទេសផ្សេងទៀតនៅ តាមព្រំដែនរបស់រុស្ស៊ីដែលពាក់ព័ន្ធនឹងការឈ្លានពានរបស់វិមានក្រឹមឡាំង ។
មេដឹកនាំរុស្ស៊ីរូបនេះបាននិយាយថា “ខ្ញុំត្រូវតែនិយាយថា ក្រុមអ្នកបំបែកខ្លួន Russophobia គឺជាជំហានដំបូងឆ្ពោះទៅ រកអំពើប្រល័យពូជសាសន៍ ។ អ្នក និងខ្ញុំដឹងពីអ្វីដែលកំពុងកើតឡើងនៅ ក្នុងតំបន់ Donbass ដែលជាតំបន់ជម្លោះនៅ ភាគខាងកើតនៃប្រទេស ។
ពាក់ព័ន្ធនឹងតំបន់ជម្លោះនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ជាច្រើនសប្តាហ៍កន្លងមកនេះបានចោទប្រកាន់រុស្ស៊ីពីបទរៀបចំផែនការឈ្លានពានអ៊ុយក្រែន និងការប្រមូលផ្តុំកងទ័ពយ៉ាងច្រើនតាមបណ្តោយព្រំដែនក្រុង Kiev ។
ទន្ទឹមនោះលោក បៃដិន កាលពីដើមសប្តាហ៍នេះបាននិយាយជាមួយលោក ពូទីន តាមរយៈវីដេអូខលផងដែរ ហើយបានព្រមានរុស្ស៊ីពីការដាក់ទណ្ឌកម្ម ប្រសិនបើខ្លួនចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»