Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងទទួលបានវ៉ាក់សាំងជិត៣លានដូសបន្ថែមទៀតនៅចុងឆ្នាំនេះ

បានផុស

នៅ

កម្ពុជា នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រមាណជិត៣លានដូសបន្ថែមទៀតនៅចុងឆ្នាំ២០២១នេះ ដើម្បីចាក់ជួនដល់ប្រជាពលរដ្ឋ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោក ស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនៅក្នុងឱកាសទៅទទួលវ៉ាក់សាំងអាស្ត្រាហ្សេនេកានៅព្រឹកថ្ងៃទី១០ធ្នូនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ បានបន្តថា ក្នុងចំណោមវ៉ាក់សាំងជិត៣លាននដូសនេះ ក្នុងនោះផ្តល់តាមរយៈយន្តការកូវ៉ាក់ប្រមាណជាង៦០ម៉ឺនដូស ហើយប្រមាណ៣០ម៉ឺនដូស នឹងមកដល់នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ និងជាង៣០ម៉ឺនដូសទៀត នឹងមកដល់នៅសប្តាហ៍ក្រោយបន្ទាប់ទៀត។ លោកស្រី បានបន្តទៀតថា វ៉ាក់សាំង ២លាន៣សែនដូសទៀត ជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី នឹងមកដល់កម្ពុជានៅចុងខែធ្នូនេះ ហើយនៅឆ្នាំ២០២២ខាងមុខនេះ នឹងមានវ៉ាក់សាំងដែលផ្តល់តាមរយៈយន្តការកូវ៉ាក់នឹងមកដល់ជាបន្តបន្ទាប់។

ចំណែក លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា មកទល់ពេលនេះ ចំនួនវ៉ាក់សាំងបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់ គឺមានចំនួនច្រើនជាង ៣លានដូសហើយ។  លោកស្រី បានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ឬអាស្ត្រាហ្សេនេកា ជាជំនួយរបស់យន្តការកូវ៉ាក់ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀតប្រមាណ៩០ម៉ឺនដូសនៅចុងឆ្នាំនេះ ដែលធ្វើឱ្យចំនួនវ៉ាក់សាំងកើនឡើងដល់ប្រមាណ៦០ភាគរយនៃចំនួនវ៉ាក់សាំងដែលយន្តការនេះបានសន្យាផ្តល់ឱ្យកម្ពុជាប្រមាណ៦,៦លានដូស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម១ នាទីute មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៥ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម