សុខភាព
៤ កន្លែងលើរាងកាយ ជាបណ្តុំមេរោគ តែយើងភាគច្រើនបែរជាមិនសម្អាត
មើលរំលង មិនសូវយកចិត្តទុកដាក់លើការសម្អាតផ្នែកខ្លះនៃរាងកាយ ក៏ជាចំណែកចូលរួមបង្កបញ្ហាមួយចំនួនដល់សុខភាព។ តួយ៉ាងដូចជា ដៃកខ្វក់ទៅកាន់ចំណីអាហារ ដែលបង្កឱ្យយើងរាករូស។ យ៉ាងណាមិញ កន្លែងមួយចំនួននៃរាងកាយ ក៏ត្រូវការអនាម័យដូចគ្នាដែរ។
១. សម្អាតផ្ចិត
ផ្ចិតជាកន្លែងប្រមូលផ្តុំទៅដោយមេរោគ បើមិនបានលាងសម្អាតឱ្យបានត្រឹមត្រូវ។ ទោះបីជាងូតទឹករាល់ថ្ងៃ តែក៏ត្រូវសម្អាតត្រង់ចំណុចសំខាន់នៃរាងកាយនេះ១ដងក្នុង១សប្តាហ៍។ របៀបលាងដែលអ្នកជំនាញសុខភាពណែនាំ គឺយកសំឡីស្អាតជ្រលក់អាល់កុល (ទឹកអាល់កុលសម្រាប់ជូត ឬលាងសម្អាតស្បែក) ទៅជូតលើផ្ទៃបរិវេណផ្ចិតឱ្យស្អាត រួចយកសំឡីថ្មីមួយទៀតជ្រលក់ទឹក រួចជូតសម្អាតអាល់កុលចេញ។
២. ក្លៀក
ការមើលរំលង អាចបង្កឱ្យកើតមានក្លិនក្លៀកជាប់ជាប្រចាំ ដែលនឹងក្លាយជារឿងរំខានដល់អ្នកបាន។ វិធីដោះស្រាយនោះគឺ ធ្វើអនាម័យដោយលាងសម្អាតវា ហើយអ្វីដែលគួរធ្វើបន្ថែមនោះគឺរកសំលៀកបំពាក់ណាដែលរលុង និងស្តើង ដែលអាចឱ្យរាងកាយអ្នកមិនហប់។ ជាមួយគ្នានេះ ការពិនិត្យមើលសំលៀកបំពាក់ក៏ដូចគ្នា ព្រោះបាក់តេរីអាចតោងជាប់ នៅពេលដែលសំលៀកបំពាក់សម្ងួត ឬហាលមិនស្ងួតល្អ (ក្រោម៣០ អង្សារសេ) ឬប្រើម្សៅសាប៊ូខ្សោយ ដែលជាហេតុធ្វើឱ្យមានក្លិនក្លៀក។
៣. អនាម័យអណ្តាត
សេរីរាង្គអណ្តាតក៏ត្រូវការសម្អាតជាប្រចាំ ដូចគ្នាទៅនឹងការត្រូវដុសសម្អាតធ្មេញដែរ។ នេះក៏ព្រោះថា អណ្តាតមិនបានដុសសម្អាត ក៏អាចបង្កឱ្យមានបញ្ហាក្នុងមាត់ផ្សេងៗបានដូចគ្នានឹងកង្វះអនាម័យលើធ្មេញដែរ។ វិធីសម្អាតនោះគឺ ការប្រើប្រដាប់កោសអណ្តាត (បើមាន) ឬការប្រើច្រាសដុសធ្មេញដែលមានសរសៃច្រាសទន់ដុសសម្អាតវា នៅរាល់ពេលដុសធ្មេញ។
៤. សម្អាតផ្នែកខាងក្រោយត្រចៀក
ផ្នែកខាងក្រោយត្រចៀក ដែលជាកន្លែងគ្នាយើងភាគច្រើនរំលង មិនសម្អាត។ តែការធ្វេសប្រហែសមិនយកចិត្តទុកដាក់អនាម័យលើវា នឹងអាចបង្កឱ្យមានកន្ទួលសើស្បែក និងក្លិនមិនល្អត្រង់ផ្នែកខាងក្រោយត្រចៀកនេះ។ ដូចនេះគួរសម្អាតវាដោយដុសសាប៊ូ ឬនឹងទឹកក្តៅឧណ្ឌៗ។ បន្ថែមពីនេះ គួរដោះក្រវិលចេញពីត្រចៀកផងដែរពេលអ្នកមិនចាំបាច់ប្រើ ឬពេលគេង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ
ចុចអាន៖ ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ