Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាស​លែង​ឲ្យ​លក់គ្រឿង​ស្រវឹង​គ្រប់រូបភាព​លើ​ប្រព័ន្ធ​អនឡាញ

បានផុស

នៅ

ចាប់ពី​ថ្ងៃ​ច័ន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋាភិបាល​ថៃ សម្រេច​ចេញ​បម្រាម​ថ្មី មិន​អនុញ្ញាតឲ្យ​មានការ​លក់​ដូរ​គ្រឿង​ស្រវឹង​លើ​ប្រព័ន្ធ​អនឡាញ​នោះឡើយ ដោយ​អ្នក​រំលោភ​បម្រាម​ថ្មី​នេះ នឹង​ត្រូវ​ពិន័យ​ជាប្រាក់ ក៏​ដូច​ជាជាប់ពន្ធនាគារ​ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Niphon Chinanonwet អគ្គនាយក​នៃ​ការិយាល័យ​គណៈកម្មាធិការ​គ្រប់គ្រង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល បាន​អះអាង​ថា ចាប់​ពី​ថ្ងៃច័ន្ទនេះ តាម​រយៈ​ការ​អនុម័ត​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី គឺ​មិនឲ្យ​មានការលក់​ដូរ​គ្រឿង​ស្រវឹង​តាម​អនឡាញ​ទៀត​ឡើយ ដោយ​នេះ​ជាការ​ឆ្លើយ​តប​ទៅនឹង​កំណើន​យ៉ាង​គំហុគនៃ​ការ​ឃោសនា​លក់​ផលិតផល​គ្រឿង​ស្រវឹង​តាម​អនឡាញ ទាំង​ក្រុមហ៊ុនតូច​ ទាំងក្រុមហ៊ុន​ធំ។

គ្រប់​បណ្តាញ​សង្គម វេបសាយ ហ្វេសបុក និង Line ទូទាំងប្រទេស​ថៃ សុទ្ធ​តែ​មក​អនុញ្ញាត​ឲ្យ​បន្ត​លក់​ដូរ​គ្រឿង​ស្រវឹងតទៅទៀតទេ ហើយ​បើ​តាម​លោក​វរសេនីយ Siriwat Deepor អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​ប៉ូលិសថៃ អ្នកប្រឆាំង​បម្រាម​នេះ ត្រូវ​ប្រឈម​ពិន័យ​ជាប្រាក់​ដល់​ទៅ ១ម៉ឺនបាត និង​ជាប់​ពន្ធនាគារ​ដល់ទៅ ៦ខែ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រី ជំរុញឱ្យមន្ទីរព័ត៌មានខេត្តបាត់ដំបងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋ

សន្តិសុខសង្គម៣៣ នាទីutes មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

Samsung ព្រមាន​ពីកម្សោយនៃការលក់បន្ទះ​ឈីប ​​​​ជុំវិញការរឹតត្បឹតរបស់អាមេរិកលើចិន

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

Marcos សន្យា​ប្រគល់​មី​ស៊ី​លឲ្យ​អា​មេ​រិ​ក​វិញ បើ​ចិន​ឈប់​ធ្វើ​សកម្មភាព​​ឈ្លានពាន

ព័ត៌មានជាតិ៥៥ នាទីutes មុន

​រោងចក្រផលិតរបងពីអាលុយមីញ៉ូមរបស់អាមេរិកបើកដំណើការនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម