ជីវិតកម្សាន្ដ
៣ ឈុតពី ងិន ម៉ារ៉ាឌី នៅ Miss Universe ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់
ការប្រកួតវគ្គបឋម Miss Universe បានបញ្ចប់តែអ្នកគាំទ្រកញ្ញា ងិន ម៉ារ៉ាឌី និងអ្នកគាំទ្រវិស័យបវរកញ្ញា បានលើកសរសើរកញ្ញាមិនដាច់ពីមាត់ មិនថាសមត្ថភាព និងឈុតទាំង ៣ ដែលកញ្ញាបានគ្រងកាលពីយប់មិញនេះ។
អ្នកគាំទ្រកញ្ញា ងិន ម៉ារ៉ាឌី Miss Universe Cambodia និងអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន បាននិងកំពុងកោតសរសើរពីសម្រស់ដ៏ស្រស់ស្អាតកាលពីយប់មិញ ក្នុងការគ្រងឈុតទាំង ៣ របស់កញ្ញា មិនថាក្នុងឈុតមួយណាក៏ស្រស់ស្អាត និងសាកសមជាមួយ ម៉ារ៉ាឌី។ ក្នុងការបង្ហាញខ្លួនវគ្គប្រកួតបឋម Miss Universe របស់កញ្ញា ងិន ម៉ារ៉ាឌី បានគ្រង ៣ ឈុត ទី១. ឈុតហែលទឹក, ទី២. ឈុត Evening Gown និងទី៣. ឈុតតំណាងជាតិ វប្បការិកាចត្តានិមិត្ត។ ម៉ារ៉ាឌិ ពិតជាធ្វើបានល្អ ក្នុងការប្រកួតកាលពីយប់មិញនេះ ជាពិសេសភាពជឿជាក់ ទេពកោសល្យ សមត្ថភាព ក្លាហាន បូករួមជាមួយសម្រស់របស់នាង បើទោះបីជាមានកំហុសខុសឆ្គងតិចតួច ក្នុងពេលបង្ហាញឈុតតំណាងជាតិ តែម៉ារ៉ាឌី នៅតែគ្រប់គ្រងស្ថានការបានល្អ និងបង្ហាញពីភាពខ្លាំង និងមិនចុះចាញ់របស់ស្រ្ដីខ្មែរនៅលើឆាកដដែល។
គួររំលឹកផងដែរថា កញ្ញា ងិន ម៉ារ៉ាឌី ជា Miss Universe Cambodia 2021 ដែលកំពុងធ្វើការប្រកួតនៅប្រទេសអ៊ីស្រាអែល។ ដូច្នេះសូមឲ្យបងប្អូនខ្មែរ និងអ្នកគាំទ្រវិស័យបវរកញ្ញា បន្តគាំទ្រនិងលើកកម្លាំងចិត្តដល់កញ្ញា និងបោះឆ្នោតគាំទ្រតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យម៉ារ៉ាឌី បានឈានទៅរកភាពជោគជ័យ និងដើម្បីលើកមុខមាត់កម្ពុជាផងដែរ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ផានិត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់