Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រៀមដឹកពលរដ្ឋខ្លួននៅ កម្ពុជា និងប្រទេសផ្សេងទៀត ទៅវិញ មុនចូលឆ្នាំសកល

បានផុស

នៅ

ក្រសួងការបរទេសវៀតណាមកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្នុងប្រទេសរៀបចំជើងហោះហើរបន្ថែមទៀត ដើម្បីនាំជនជាតិវៀតណាមត្រឡប់ទៅ ប្រទេសវិញ មុនថ្ងៃបុណ្យចូលឆ្នាំសកលខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរវៀតណាម និងទីភ្នាក់ងារតំណាងនៅ បរទេសបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ដើម្បីធ្វើការហោះហើរជាង ៨០០ ជើងដោយដឹកពលរដ្ឋវៀតណាមជិត ២០០,០០០ នាក់មកពីប្រទេស និងដែនដីជាង ៦០ ចំពេលមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ ១៩ ជាដើម ។

ទន្ទឹមនោះអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោកស្រី Le Thi Thu Hang បាននិយាយថា តម្រូវការរបស់ពលរដ្ឋវៀតណាមក្នុងការវិលត្រឡប់មកប្រទេសវិញមានកម្រិតខ្ពស់ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាន់តែខិតជិតមកដល់ ហើយទិដ្ឋាការរបស់ពលករ និងនិស្សិតវៀតណាមជាច្រើនបានផុតកំណត់ហើយ ។

លោកស្រីបាននិយាយថា ក្រសួងការបរទេសកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងតំបន់ផ្សេងៗគ្នា ដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋវៀតណាមត្រឡប់ទៅ ផ្ទះ ដោយគិតគូរពីបំណងប្រាថ្នារបស់ជនជាតិវៀតណាមនៅ ឯបរទេស ស្ថានភាពជំងឺរាតត្បាត និងសមត្ថភាពធ្វើចត្តាឡីស័ករបស់វៀតណាម ។

ការប្រកាសរបស់លោកស្រី Hang ធ្វើឡើង បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam កាលពីថ្ងៃពុធ បានស្នើឲ្យក្រុមការងារនៃក្រសួងការបរទេស សុខាភិបាល ការពារជាតិ សន្តិសុខសាធារណៈ និងដឹកជញ្ជូនចំនួន ៥ ដើម្បីរាយការណ៍ជាបន្ទាន់ និងបំពេញតម្រូវការស្របច្បាប់ក្នុងការវិលត្រឡប់មកប្រទេសកំណើតរបស់ប្រជាជនវៀតណាមនៅ ឯបរទេសវិញ ។

លោក Dam បានស្នើដល់ក្រសួងសុខាភិបាលចេញសេចក្តីណែនាំថ្មីស្តីពីការធ្វើចត្តាឡីស័ក និងតាមដានសុខភាពចំពោះប្រជាពលរដ្ឋដែលចូលមកប្រទេសវៀតណាមពីបរទេសមិនឲ្យលើសពីថ្ងៃទី១៥ ខែធ្នូ ខណៈអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញដូស និងទទួលបានលទ្ធផលតេស្តអវិជ្ជមានមុនពេលចេញដំណើរ អនុញ្ញាតឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ពួកគេនៅ ផ្ទះ ឬកន្លែងណាក៏បាន ខណៈក្រសួងដឹកជញ្ជូនបានស្នើរដ្ឋាភិបាលកណ្តាលអនុញ្ញាតឲ្យជើងហោះហើរអន្តរជាតិចាប់ផ្តើមឡើងវិញជា ២ ដំណាក់កាលសាកល្បង ។

ដំណាក់កាលទី ១ ដែលចាប់ផ្តើមនៅ ថ្ងៃទី ១៥ ខែធ្នូ នឹងឃើញការបើកជើងហោះហើរឡើងវិញរវាងប្រទេសវៀតណាម និងទីក្រុង San Francisco ឬទីក្រុង Los Angeles នៅ សហរដ្ឋអាមេរិក សិង្ហបុរី បាងកកក្នុងប្រទេសថៃ ទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ទីក្រុងវៀងចន្ទន៍ក្នុងប្រទេសឡាវ ទីក្រុងប៉េកាំងក្នុងប្រទេសចិន ទីក្រុងតូក្យូក្នុងប្រទេសជប៉ុន ទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូង និងទីក្រុងតៃប៉ិនៅ តៃវ៉ាន់។

ចំណែកដំណាក់កាលទី ២ នឹងចាប់ផ្តើមនៅ ខែមករាឆ្នាំក្រោយ ដោយបន្ថែមជើងហោះហើរលើផ្លូវដែលតភ្ជាប់ប្រទេសវៀតណាម និងទីក្រុងកូឡាឡាំពួរក្នុងប្រទេសម៉ាឡេស៊ី ហុងកុង ប៉ារីសក្នុងប្រទេសបារាំង ទីក្រុង Frankfurt ក្នុងប្រទេសអាល្លឺម៉ង់ ទីក្រុងស៊ីដនីក្នុងប្រទេសអូស្ត្រាលី និងទីក្រុងមូស្គូក្នុងប្រទេសរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ តើមេទ័ព វៀតណាម ហ័ង ស៊ុនចៀន ខ្លាំងប៉ុនណាទៅទើបហ៊ានចោទ កម្ពុជា ថានាំជំងឺឆ្លងទៅ ប្រទេសខ្លួន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម