Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ គួរតែមានមន្ត្រីព័ត៌មាន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យគ្រប់ស្ថាប័នរបស់រដ្ឋទាំងអស់ គួរតែមានមន្ត្រីព័ត៌មានប្រចាំស្ថាប័នរបស់ខ្លួន ដើម្បីឆ្លើយតបជាមួយអ្នកសារព័ត៌មាន ដោយថាប្រធានស្ថាប័ន​ អាចមិនឆ្លើយតបជាមួយអ្នកសារព័ត៌មានគ្រប់ពេល ដូចអ្នកនាំពាក្យ ឬមន្ត្រីព័ត៌មានឡើយ។

ក្នុងពេលអញ្ជើញសំណេះសំណាល និងបិទកម្មវិធីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ នៅព្រឹកថ្ងៃទី ១១ ខែធ្នូនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅពេលដែលជួបជាមួយអាជ្ញាធរ លោកតែងតែជំរុញឲ្យគ្រប់ស្ថាប័ន មិនមែនត្រឹមតែថ្នាក់ក្រសួង ថ្នាក់ខេត្តនោះទេ សូម្បីតែថ្នាក់ស្នងការដ្ឋាននគរបាល មន្ទីរនានា ក៏ត្រូវមានអ្នកនាំពាក្យ​ ឬក៏មន្ត្រីព័ត៌មានដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានថ្លែងថា «មិនអាចប្រធានស្ថាប័ន ចាំតែឆ្លើយអ្នកកាសែតទាំងអស់ ឆ្លើយមិនរួចទេ ព្រោះកាសែត មន្ត្រីព័ត៌មាន គេធ្វើការ ២៤ម៉ោង យើងជាប្រធានស្ថាប័ន ទេខ្ញុំនិយាយប្រាប់អាជ្ញាធរទេ ប្រធានស្ថាប័នខ្លួនឯង រវល់ច្រើនណាស់ អញ្ចឹងថ្ងៃណាខ្លះមួរម៉ៅ អ្នកកាសែតតេមក ម៉ាំងទៅម៉ាំងមកទៅ វាខូចឥទ្ធិពលខ្លួនឯង»។

លោក ខៀវ កាញារីទ្ធ បានលើកឡើងថា មន្ត្រីនាំពាក្យ ឬក៏មន្ត្រីព័ត៌មាន ភាគច្រើនគឺសុទ្ធតែជាអ្នកជំនាញផ្នែកព័ត៌មាន ដូច្នេះពួកគេអាចឆ្លើយតប ជាមួយអ្នកសារព័ត៌មានបានល្អ ហើយចំពោះប្រធានស្ថាប័នចាំមានពេលសមស្រប ឬក៏មានប្រធានបទសំខាន់ណាមួយ ទើបគួរឆ្លើយតបជាមួយអ្នកសារព័ត៌មាន។

លោកថា «ចឹងបានគេ ត្រូវមានមន្ត្រីព័ត៌មានមួយសម្រាប់ឆ្លើយ ប្រធានស្ថាប័ន ខ្ញុំនិយាយថា ប្រធានស្ថាប័នមិនទាន់ថ្នាក់ខ្ពស់ទេ ថ្នាក់ក្រោមៗ យើងថា ថ្នាក់ស្រុក ថ្នាក់ឃុំ ក៏ត្រូវមានមន្ត្រីព័ត៌មាន ដើម្បីឆ្លើយគ្រប់ពេល ខ្លួនឯងប្រធានស្ថាប័នហ្នឹង ចាំពេលណាមួយ ចាំឆ្លើយទៅ ហ្នឹងទើបវាមិនប៉ះគ្នា»។ ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានលើកឡើងដែរថា បើឈ្លោះជាមួយអ្នកណាក៏ឈ្លោះចុះ តែកុំឈ្លោះជាមួយអ្នកកាសែត ហើយថាអ្នកឆ្លាត គឺមិនឈ្លោះជាមួយអ្នកកាសែតតែម្ដង។

សម្រាប់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៨ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅឆ្នាំនេះ បានលើកឡើងប្រធាន ស្ដីពី «កូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន» មកពិភាក្សា។ ក្នុងនោះ ក្រុមនិពន្ធនាយក តំណាងស្ថាប័ន និងអ្នកសារព័ត៌មាន បានពិភា​ក្សាគ្នាយ៉ាងផុលផុស ជុំវិញប្រធាននេះ រហូតចេញសេចក្ដីថ្លែងការណ៍រួមមួយ។

បើតាមលោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា នៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ មានចំណុចសំខាន់ៗ មួយចំនួន ដូចជា៖ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ពិតជាទទួលស្គាល់ថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លងសកលមួយ ដែលបានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ និងគ្រប់ប្រទេសនៅលើពិភពលោក។ ក្នុងនោះ វិស័យសារព័ត៌មាន ក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ផងដែរ។

ជាមួយគ្នានេះ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក៏បានយល់ឃើញដែរថា ជំងឺកូវីដ-១៩ បានធ្វើឲ្យការងាររបស់អ្នកសារព័ត៌មាន ជួបឧបសគ្គជាច្រើនដូចជា ៖ ពិបាកទាក់ទងប្រភព មិនអាចជួបសម្ភាសន៍ដោយផ្ទាល់ជាមួយប្រភពបាន មិនអាចចុះយកព័ត៌មានដោយសេរីបាន និងពេលខ្លះអ្នកសារព័ត៌មាន ត្រូវបង្ខំចិត្តធ្វើការពីផ្ទះ ព្រោះមិនអាចចេញក្រៅបាន ជាពិសេសក្នុងពេលបិទខ្ទប់ តែម្ដង៕

អត្ថបទ ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម