Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមធ្ងន់ធ្ងរ! រកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុតមិនធ្លាប់មាន

បានផុស

នៅ

កាលពីថ្ងៃសៅរ៍ ប្រទេសវៀតណាម បានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន ១៦,១០៤ករណី នៅក្នុង៥៩ទីតាំង ដែលនេះជាការឆ្លងមេរោគប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានសោះ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន។

ទីតាំងចំនួនបីដែលកត់ត្រាករណីឆ្លងថ្មីខ្ពស់បំផុតគឺទីក្រុងហូជីមិញមាន១,៤៤១ករណី, ខេត្ត Binh Phuoc ១,១៦៤ករណី និងខេត្ត Tay Ninh ៩០៣ករណី។

ការស្លាប់មនុស្ស២០៩នាក់ដោយសារជំងឺកូវីដ១៩ ក៏ត្រូវបានកត់ត្រាផងដែរ កាលពីថ្ងៃសៅរ៍។ គិតត្រឹមពេលនេះ ចំនួនសរុបនៃការស្លាប់គឺ២៧,៦១១នាក់ ឬស្មើនឹងប្រហែល២ភាគរយនៃការឆ្លងមេរោគទាំងអស់។

នៅថ្ងៃសៅរ៍ដដែលនេះ អ្នកជំងឺកូវីដចំនួន ១,០៨៤នាក់ ត្រូវបានប្រកាសថាជាសះស្បើយ ដែលនាំឲ្យអ្នកជាសះស្បើយសរុបកើនដល់ ១,០៥៣,៤២៥នាក់។

គួរបញ្ជាក់ថា វៀតណាម​បាន​ចាក់​ថ្នាំ​បង្ការកូវីដមួយដូស​ដល់​មនុស្ស​ចំនួន ៧៤,៧ លាន​នាក់ខណៈ មនុស្ស៥៧.១លាននាក់ បានទទួលវ៉ាក់សាំងចំនួន២ដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ទម្លាយទំហំទឹកប្រាក់ ដែល វៀតណាម ចំណាយដើម្បីប្រយុទ្ធប្រឆាំង កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម