Connect with us

ព័ត៌មានជាតិ

ម្ចាស់គម្រោងអចលនទ្រព្យភូមិមរតកជួយពលរដ្ឋចំនួន ២០០គ្រួសារ នៅក្នុងសង្កាត់ចេក ក្រុងស្វាយរៀង

បានផុស

នៅ

ស្វាយរៀង៖ លោក សោម សុធា អគ្គនាយកគម្រោងអចលនព្រទ្យភូមិមរតក ក្រុងស្វាយរៀង និងលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អំណោយជូនពលរដ្ឋចំនួន ២០០គ្រួសារ ស្មើនឹង១០ភូមិ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី ១២ខែ ធ្នូ ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីនេះ លោក សោម សុធា អគ្គនាយកគម្រោងភូមិមរតក អរគុណចំពោះ លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ដែលបានឆ្លៀតពេលមកចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រនៅសង្កាត់ចេក ក្រុងស្វាយរៀង ដោយលោកបា​នសង្កត់ធ្ងន់ថា ទាំងនេះបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិបទជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍។

លោកថា គិតមកដល់ពេលនេះ គម្រោងអនទ្រព្យភូមិមរតក បានចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋប្រមាណជាង ៥០០គ្រួសារហើយ។ លោកអះអាងថា គម្រោងនឹងពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំ ដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង ក្លាយទៅជាតំបន់ប្រជុំជនបែបស៊ីវីល័យ។​

នៅក្នុងឪកាសនោះដែរ លោក ដួង តារា បានថ្លែងអំណរគុណដល់គម្រោងអចនទ្រព្យភូមិមរតកដែលបានរៀបចំឲ្យមានកម្មវិធីចែកអំណោយនេះឡើង ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលគិតគូរអំពីសុខទុក្ខជីវភាព របស់ប្រជាពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ-១៩។ លោក ដួង តារា ថ្លែងថា កត្តាដែលអាចវិនិយោគទៅលើវិស័យផ្សេងៗបាន ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ដែលសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើគ្មានសម្ដេចតេជោហ៊ុន សែនជាអ្នកដឹកនាំដ៏ឆ្នើមនិងឈ្លាសវៃក្នុងការស្វែងរកសន្តិភាពជូនជាតិមាតុភូមិ ហើយបានប្រែក្លាយប្រទេសពីចំណុចសូន្យឲ្យមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។

លោក សោម សុធា ក៏បានឧបត្ថម្ភដីឡូតិ៍ ជំហានដំបូងចំនួន ១០ឡូតិ៍ ដល់លោក ដួង តារា ដើម្បីទុកសម្រាប់ចែកជូនបន្ត ដល់ពលរដ្ឋខ្វះខាតផងដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ

ព័ត៌មានជាតិ៥ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង មានតម្លៃជាង ២លានដុល្លារ

នយោបាយ១០ នាទីutes មុន

សម្ដេចតេជោ៖ ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ

ព័ត៌មានជាតិ១១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម