Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងជំនួយកូវ៉ាក់ ៣០ ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាព្រឹកនេះ

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលជាជំនួយរបស់កូវ៉ាក់ចំនួន ៣០ ម៉ឺនដូសបន្ថែមទៀត នឹងដឹកមកដល់ប្រទេសកម្ពុជានាវេលាម៉ោង ១១ និង ២០ នាទី ព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តទៀតថា កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណជិត ៣ លានដូសបន្ថែមទៀត នៅ ចុងឆ្នាំ ២០២១ នេះដើម្បីចាក់ជូនប្រជាពលរដ្ឋ។

លោកស្រីបានបន្តថា ក្នុងចំណោមវ៉ាក់សាំងជិត ៣ លានលានដូសក្នុងនោះ ផ្តល់តាមរយៈយន្តការកូវ៉ាក់ប្រមាណជាង ៦០ ម៉ឺនដូស ក្នុងនោះប្រមាណ ៣០ ម៉ឺនដូសនឹងមកដល់នៅ ថ្ងៃច័ន្ទនេះ និងជាង ៣០ ម៉ឺនដូសទៀតនឹងមកដល់នៅសប្តាហ៍ក្រោយបន្តបន្ទាប់ទៀត។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបន្តទៀតថា ចំណែកវ៉ាក់សាំង ២ លាន ៣ សែនដូសទៀតជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីដែលនឹងមកដល់កម្ពុជានៅ ចុងខែធ្នូនេះ ហើយនៅ ឆ្នាំ ២០២២ ខាងមុខនេះនឹងមានវ៉ាក់សាំងដែលផ្តល់តាមរយៈយន្តការកូវ៉ាក់ និងមកដល់ជាបន្តបន្ទាប់ទៀត។

បើតាម លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជាធ្លាប់បានមានប្រសាសន៍ថា មកទល់ពេលនេះ ចំនួនវ៉ាក់សាំងបានដឹកជញ្ជូនមកដល់កម្ពុជាតាមរយៈយន្តការកូវ៉ាក់គឺមានចំនួនច្រើនជាង ៣លានដូសហើយ។

លោកស្រីបានបន្តថា វ៉ាក់សាំងស៊ីណូវ៉ាក់ ឬអាស្ត្រាហ្សេនីកាជាជំនួយរបស់យន្តការកូវ៉ាក់ ត្រូវបានរំពឹងថា នឹងមកដល់បន្ថែមទៀតប្រមាណ ៩០ ម៉ឺនដូសនៅ ចុងឆ្នាំនេះ ធ្វើឱ្យចំនួនវ៉ាក់សាំងកើនឡើងដល់ប្រមាណ ៦០ ភាគរយនៃចំនួនវ៉ាក់សាំងដែលយន្តការនេះបានសន្យាផ្តល់ឱ្យកម្ពុជាប្រមាណ ៦,៦ លានដូស។

តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា រូបនេះ បានពន្យល់ថា យន្តការកូវ៉ាក់ គឺជាសម្ព័ន្ធភាពសកលក្រោមកិច្ចដឹកនាំរបស់ សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងថ្នាំបង្ការ (GAVI) សម្ព័ន្ធនវានុវត្តន៍ ដើម្បីត្រៀមទប់ទល់នឹងការរាតត្បាតនៃជំងឺ (CEPI) អង្គការសុខភាពពិភពលោក រួមជាមួយនឹងមូលនិធិសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ ក្នុងនាមជាអ្នកទិញវ៉ាក់សាំងធំជាងគេតែមួយគត់នៅ ក្នុងពិភពលោក យូនីសេហ្វគឺជាស្ថាប័នធ្វើលទ្ធកម្ម និងផ្គត់ផ្គង់ឈានមុខគេសម្រាប់យន្តការកូវ៉ាក់។

គួរបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញប្រមាណជាង ៤០ លាន ៨២ ម៉ឺនដូស រួមទាំងវ៉ាក់សាំងវ៉ាក់សាំង ស៊ីណូវ៉ាក់ ជាជំនួយតាមរយៈយន្តការកូវ៉ាក់ចំនួន ៣០ ម៉ឺនដូសដែលដឹកមកដល់ព្រឹកនេះផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម