Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក មកអាស៊ីអាគ្នេយ៍លើកដំបូង ធ្វើទស្សនកិច្ច ៣ប្រទេស

បានផុស

នៅ

នៅថ្ងៃចន្ទទី១៣ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាប់ផ្តើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរនៅអាស៊ីអាគ្នេយ៍ជាលើកដំបូងរបស់លោក មុនពេលបន្តទៅប្រទេសម៉ាឡេស៊ី និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken ត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហាសុខភាព ការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាមួយសមភាគីរបស់លោក។

ការធ្វើដំណើរលើកដំបូងរបស់លោក Blinken ទៅកាន់តំបន់នេះ គឺធ្វើតាមការអត្ថាធិប្បាយរបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ដែលកាលនោះលោកសន្យាថា នឹងបង្កើតយុទ្ធសាស្ត្រថ្មីគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសន្តិសុខនៅក្នុងតំបន់នេះ។

ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ការទូត​កំពូល​រូប​នេះ បាន​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក ​ដើម្បី​ប្រឆាំង​នឹង​ការ​កើន​ឡើង​នៃ​ឥទ្ធិពល​ក្នុង​តំបន់​របស់​ប្រទេស​ចិន និង​ការ​ឈរ​ជើង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

អាស៊ាន ​កំពុង​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​រង​សម្ពាធ​យោធាពី​ចិន ​ខណៈទីក្រុងប៉េកាំងបាន​បង្ហាញ​ពី​សមត្ថភាព​យោធា​កាន់តែខ្លាំងឡើង ​ដូចជា​ការហោះហើរជុំវិញ​កោះតៃវ៉ាន់ជាដើម។

បន្ថែមពីលើការចូលរួមក្នុងកិច្ចពិភាក្សាការទូតកម្រិតខ្ពស់ជាច្រើន សហរដ្ឋអាមេរិកក៏កំពុងបង្កើតក្របខណ្ឌសេដ្ឋកិច្ចមួយផងដែរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើបញ្ហាមួយចំនួនដូចជា សេដ្ឋកិច្ចឌីជីថល សង្វាក់ផ្គត់ផ្គង់ ថាមពលស្អាត និងពាណិជ្ជកម្ម។

ថ្វីបើដំណើរទស្សនកិច្ចអាស៊ីអាគ្នេយ៍នេះ ផ្តល់នូវការសន្យាសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាននាពេលអនាគតក៏ដោយ ប៉ុន្តែការចងចាំនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលដឹកនាំដោយប្រទេសចិន អាចធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីនាពេលអនាគត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Foreign Brief

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២១ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៥ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម