ព័ត៌មានជាតិ
ពលរដ្ឋ ៥២៥ គ្រួសារ នៅខេត្តបាត់ដំបង បានប្រគល់ដីព្រៃលិចទឹកតំបន់ ៣ ជូនអាជ្ញាធរស្រុកវិញ
គិតត្រឹមថ្ងៃទី ០៨ ខែធ្នូ មន្ត្រីរដ្ឋបាលស្រុកសហការជាមួយក្រុមការងារជំនាញបានចុះកំណត់អត្តសញ្ញាណជនដែលទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់ ៣ នៅក្នុងភូមិសាស្ត្រឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់ដំបងជាលទ្ធផលប្រជាពលរដ្ឋមកដាក់ពាក្យសារភាព និងប្រគល់ដីជូនរដ្ឋវិញ មានចំនួន ៨៦ គ្រួសារស្មើក្បាលដីសរុបចំនួន ៩៧ ក្បាលដី។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះ បានឲ្យដឹងថា មកដល់ចុងសប្តាហ៍កន្លងមកនេះ ប្រជាពលរដ្ឋចំនួន ៤ ភូមិ ដែលមានជាប់ពាក់ព័ន្ធប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃដីព្រៃលិចទឹកតំបន់ ៣ កើនដល់ចំនួន ៥២៨ គ្រួសារ ហើយដែលពួកគាត់បានស្ម័គ្រចិត្ត និងចូលសារភាពប្រគល់ដីតំបន់ហាមឃាត់ខាងលើជូនមកដល់រដ្ឋវិញ តាមរយៈរដ្ឋបាលស្រុក។
ដែនព្រៃលិចទឹកបឹងទន្លេសាបតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន ២០៦ ៩៥៣ ហិកតាក្នុងចំណោមនេះ ផ្ទៃដីដែលជនខិលខូចចូលទន្ទ្រានជាកម្មសិទ្ធខុសច្បាប់មានចំនួន ២៩ ទីតាំង ស្មើនឹងផ្ទៃដីប្រមាណជា ១២ ២២១ ហិកតាក្នុងនោះប្រជាពលរដ្ឋ ដែលប៉ះពាល់ចូលទន្ទ្រានកាន់កាប់មានចំនួន ២៥១៤ គ្រួសារត្រង់ភូមិសាស្ត្រឃុំចំនួន ១៧ របស់ស្រុក ៤ មានស្រុកមោងឫស្សីស្រុកថ្មគោលស្រុកឯកភ្នំនិងស្រុកសង្កែ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ