Connect with us

ព័ត៌មានជាតិ

មន្ដ្រីស្នើឲ្យចូលរួមថែរក្សាសត្វត្មាត រស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាង ដើម្បីបម្រើឲ្យវិស័យទេសចរណ៍

បានផុស

នៅ

សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នាចូលរួមថែរក្សាសត្វត្មាតប្រមាណជិត១០០ក្បាល រស់នៅតំបន់​ព្រៃអភិរក្សសៀមប៉ាង ក្នុងឃុំព្រែកមាស និងឃុំថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ លាង ប៊ុន​ប៉ែង មន្ត្រី​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ស្រុក​សៀម​ប៉ាង​ បាន​បញ្ជាក់​ថា​​ ការចូលរួម​ថែរក្សា​សត្វ​ទាំងនេះ គឺ​ដើម្បី​ឲ្យ​សត្វ​ត្មាត រស់នៅ​គង់វង្ស នៅក្នុង​ព្រៃ​ទឹកដី​ខេត្តស្ទឹងត្រែង កុំឱ្យ​វា​ទៅ​រស់នៅ​តំបន់​ព្រៃ​ប្រទេស​ឡាវ ដោយសារ​បច្ចុប្បន្ន​វា​នៅសល់​១០០​ក្បាល​តែប៉ុណ្ណោះ។ លោក​បន្តថា ​បច្ចុប្បន្ន​យើង​ទិញ​សត្វ​គោ ផ្តល់​ជា​ចំណី​បន្ថែម ធ្វើឡើង​ក្នុង​មួយខែ​៤​ដង ជា​រៀងរាល់ខែ ដើម្បីឱ្យ​សត្វ​ត្មាត​វា​មក​ស៊ី ព្រោះ​ចំណី​ធម្មជាតិ​ក្នុងព្រៃ បច្ចុប្បន្ន​មិន​សម្បូរ​បែប​នោះទេ។

លោក​ ស៊ីន ដាន​ មេឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ​ខេត្តស្ទឹងត្រែង​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អភិរក្ស​សត្វ​ស្លាប​នេះ វា​អាច​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ដោយសារ​ភ្ញៀវទេសចរ​មកលេង​ចង់​មើល​ពពួកសត្វ​ដ៏​កម្រ​ទាំងនេះ​។

បញ្ជាក់ថា សត្វ​ត្មាត​បច្ចុប្បន្ននេះ ពេល​យើង​ដាក់​ចំណី​ឱ្យ​ម្តងៗ​សង្កេតឃើញ​មាន​ចន្លោះ​ចាប់ពី​៩០​ក្បាល​ទៅ​១០០​ក្បាល​តែប៉ុណ្ណោះ​។ ​ជាមួយនេះ គេ​ក៏​សង្កេតឃើញ​មាន សត្វ​ត្រ​យ៉ង​យក្ស សត្វ​ចំ​កំ​កស សត្វ​ត្រដក់​តូច និង​ត្រដក់​ធំ ដែលមាន​រស់នៅ​ទំនប់​ព្រៃ​អភិរក្ស​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង យើង​នេះ​ផងដែរ​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម