Connect with us

ព័ត៌មានជាតិ

គម្រោងកែលម្អសួន មុខក្រសួងការពារជាតិ បានរួចរាល់ ត្រៀមសម្ពោធ អគារក្រសួង ចុងខែធ្នូ

បានផុស

នៅ

ភ្នំពេញ៖ គម្រោងនៃកែលម្អសួនច្បារនៅ មុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្វើការកែសម្រួលសម្រេចបាន ១០០% ហើយ ដើម្បីឱ្យទាន់នៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងការពាជាតិ ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ចុងខែធ្នូ ឆ្នាំ ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ​ និង​រុក្ខជាតិ​ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅ ព្រឹកថ្ងៃទី ១៣ ធ្នូនេះថា សួនច្បារនេះត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យធ្វើការជួសជុលកែសម្រួលឡើងវិញ កាលពីខែកក្កដា ឆ្នាំ ២០២១ ដោយលោកអភិបាល បានជំរុញឱ្យអង្គភាពរបស់លោកជំរុញការងារបានលឿន ធ្វើយ៉ាងណាឱ្យរួចរាល់នៅ មុនការសម្ពោធដាក់ឱ្យប្រើប្រាស់អាគារក្រសួងការពារជាតិ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ចុងខែធ្នូ ឆ្នាំ២០២១ នេះ។

លោក សំ សាមុត បានបញ្ជាក់ផងដែរថា សួនច្បារនេះបានធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ ១ ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។ តែពេលនេះមន្ទីរបានពង្រីកឱ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅ មុខក្រសួងការពារជាតិ ទទឹង ៤៥ ម៉ែត្រ សម្រេចបាន ១០០% ហើយ។ សួនច្បារថ្មីនេះអាចឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការហាត់ប្រាណ ជាងមុន។

ជាមួយគ្នានេះ លោក សំ សាមុត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសំអាតនៅ សួនច្បារថ្មីនេះទាំងអស់គ្នា និងសូមកុំលេងបាល់ទាត់ ដោយលេងត្រឹមទាត់សី ឬដាក់បាស់ហាត់ប្រាណ រាំលេងកម្សាន្តបានហើយ ដែលមិនធ្វើឱ្យប៉ះពាល់ទៅ ដល់ដើមផ្កា។

លោកបន្តទៀតថា ជាគម្រោងនៅ ក្នុងខែមករា ឆ្នាំ ២០២២ ខាងមុខនេះ តាមការណែនាំរបស់លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពរបស់លោក និងធ្វើការកែលម្អសួនច្បារ ចាប់ពីក្តាន់ ២ នេះរហូតដល់មុខវិមានឈ្នះឈ្នះបន្តទៀត ដើម្បីឱ្យសួនច្បារនៅ តាមដងផ្លូវសហព័ន្ធរុស្ស៊ីក្នុងខណ្ឌមករា មានសោភ័ណភាពស្រស់បំព្រង ដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២២ ខាងមុខ។

សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ ត្រូវបានកាត់សួនចាស់ចេញរហូតដល់ ប្រវែង ៤៥ ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួងការពារជាតិ។ សួនថ្មីនេះ ត្រូវបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើង ដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាងធំទូលាយជាងមុន៕

អទ្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

កីឡា១២ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ១៤ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

សន្តិសុខសង្គម២២ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍២៣ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម