KPT+
រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?
ការងារក្រៅ ម៉ោង ដែលអ្នកជ្រើសរើសធ្វើនៅ ក្នុងសួនកម្សាន្ត នឹងប្រាប់ពីការជួបមនុស្សក្នុងសុបិន ឬគូជីវិតដែលរង់ចាំជាយូរមកហើយ ថាគេមកពីណា ។
ប្រសិនបើអ្នកចង់ធ្វើការក្រៅ ម៉ោង នៅ ក្នុងសួនកម្សាន្ត តើអ្នកនឹងជ្រើសរើសការងារមួយណា ក្នុងចំណោមខាងក្រោមនេះ ?
A: បុគ្គលិកសំអាត
B: អ្នកលក់
C: អ្នករាំ
D: បុគ្គលិកណែនាំភ្ញៀវពីគ្រប់យ៉ាងមានក្នុងសួន។
A: បុគ្គលិកសំអាត
ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នកនឹងអាចជួបមនុស្សពូកែគ្រប់យ៉ាង គេក៏ជាមនុស្សអនាម័យគ្រប់រឿងដែលគេធ្វើដែរ។ ដូច្នេះអ្នកត្រូវចាប់ផ្ដើមសម្អាតបន្ទប់ផ្ទាល់ខ្លួន បោះចោលរបស់ដែលមិនចាំបាច់ ឬព្យាយាមរៀបចំបញ្ជីការងារឲ្យរៀបរយ។ ជាពិសេសត្រូវយករឿងអាក្រក់ដែលមិនចាំបាច់ចេញពីខ្លួនឯង នោះនឹងមានកន្លែងកាន់តែច្រើន សម្រាប់ភាពរីករាយថ្មីៗ ដែលនឹងមកដល់ឆាប់ៗ ។
B៖ អ្នកលក់សំបុត្រ
អ្នកលក់គឺជាការងារដែលទាមទារឲ្យមានទំនាក់ទំនងច្រើន ជាមួយអតិថិជន។ ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នកនឹងអាចជួបមនុស្សក្នុងជោគវាសននៅកន្លែងអ៊ូអរ ដោយការប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន (អាចថាពូកែនិយាយមានវោហារ)។ អ្នកត្រូវព្យាយាមទៅ កន្លែងដែលអ្នកអាចជួបមនុស្សភេទផ្ទុយ ដូចជាពិធីជប់លៀង កិច្ចប្រជុំផ្លាស់ប្ដូរផ្សេងៗ នោះនឹងជួបមនុស្សក្នុងសុបិនរបស់អ្នក នៅក្នុងព្រឹត្តិការណ៍ទាំងនោះ។
C: អ្នករាំ
អ្នករាំត្រូវសម្តែងនៅ មុខមនុស្សមួយចំនួនធំ។ ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នកនឹងអាចជួបមនុស្សក្នុងជោគវាសនានៅកន្លែងដែលគេនិយមទៅ ឬល្បីល្បាញខ្លាំង។ សាកល្បងប្រើបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ចេញមតិ ឬវិធីគិតរបស់អ្នក។ អ្នកក៏អាចជួបនរណាម្នាក់នៅក្នុងសុបិនរបស់អ្នក ជាមួយនឹងគំនិត ឬរបៀបរស់នៅស្រដៀងគ្នាដែរ តាមរយៈវិធីនេះ។
D: បុគ្គលិកណែនាំភ្ញៀវពីគ្រប់យ៉ាងមានក្នុងសួន
បុគ្គលិកណែនាំភ្ញៀវគឺជាការងារមួយជួបមនុស្សច្រើន។ ប្រសិនបើអ្នកជ្រើសរើសការងារនេះ អ្នកនឹងអាចជួបជោគវាសនារបស់អ្នកនៅក្នុងបរិយាកាសបែបមនុស្សច្រើន។ ជាឧទាហរណ៍ ចូលរួមក្រុមហ៊ុនផ្គូផ្គងគូ ដោយសារអ្នកអាចដឹងជាមុននូវព័ត៌មានរបស់អ្នកដទៃដូចជា ស្ថានភាពគ្រួសារ ប្រាក់ចំណូល អ្នកអាចស្វែងរកមនុស្សក្នុងសុបិនរបស់អ្នក ដោយទំនុកចិត្ត មិនកុហកឬបោកប្រាស់គ្នាទៅ មក។
អ្នកខ្លះគ្រាន់តែជួបគ្នាមួយភ្លេតក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ គិតថាគេជាគូជីវិតខ្លួន។ ប៉ុន្តែតាមពិតទៅ មិនចឹងទាំងអស់ទេ ស្នេហាមិនមែនស្ថិតលើការជួបគ្នាមួយភ្លែត ឬឃើញគ្នាឬដោយសារហេតុផលអ្វីនោះទេ។
អ្នកខ្លះរៀបការជាមួយគ្នាមកជាយូរ នៅ តែអាចបែកគ្នាបាន សំអាងអីស្នេហាមួយភ្លែតទើបជួបគ្នាសោះ ថាជាគូជីវិតហើយ។
ស្នេហាគឺអាស្រ័យលើពេលវេលា ដែលអ្នកទាំងពីរបង្កើតជាមួយគ្នាមក! យ៉ាងណាមិញ ជូនពរឲ្យអ្នកជួបគូជីវិតដែលរង់ចាំអស់ពេលជាយូរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងប្រវត្តិតារាជើងចាស់ ឥណ្ឌា Shahrukh Khan រហស្សនាមស្ដេចឧស្សាហកម្មភាពយន្ត អាចនឹងភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ