Connect with us

KPT+

កំពូលមហាសេដ្ឋី ១០ រូប មានប្រាក់វាល់លាន តែប្រើជីវិតរស់នៅសាមញ្ញខ្លាំង ស្ទើរមិនជឿ

បានផុស

នៅ

មហាសេដ្ឋី ក្រៅ ពីការមានទ្រព្យសម្បត្តិច្រើន ពួកគេក៏ពូកែសន្សំសំចៃដែរ។

ខាងក្រោមនេះ គឺជាកំពូលមហាសេដ្ឋីមានប្រាក់វាល់លាន តែមានជីវិតសាមញ្ញខ្លាំង មិនគួរឲ្យជឿ៖

១​​ Mark Zuckerberg

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mark គឺជា​មហា​សេដ្ឋី​មួយ​ក្នុង​ចំណោម​អ្នក​មាន​បំផុត​ទាំង ១០ នៅ​លើ​ពិភពលោក​ ដែល​មាន​ទ្រព្យសម្បត្តិ​សុទ្ធ​ចំនួន ៦៣.៦ ពាន់​លាន​ដុល្លារ ហើយ​​រស់នៅ​ក្នុង​របៀប​សាមញ្ញ​បំផុត។ ឯកសណ្ឋាន​ប្រចាំថ្ងៃ​របស់​គាត់​ តែង​ពាក់​អាវយឺត​សាមញ្ញ អាវ​ក្រណាត់ និង​ខោ​ខូវ​ប៊យ។

២ Warren Buffett

Warren Buffett មាន​ទ្រព្យសម្បត្តិ​សុទ្ធ ៨២.៨ ពាន់​លាន​ដុល្លារ និង​ជា​មហាសេដ្ឋី​លំដាប់​ទី ៣ របស់​ពិភពលោក។ គាត់រស់នៅក្នុងទីក្រុង Omaha រដ្ឋ Nebraska ដ៏​តូច ដែល​ទិញក្នុងតម្លៃ ៣១,៥៥០០ ដុល្លារ​នា​ឆ្នាំ ១៩៥៨ ។ គាត់​មាន​ទម្លាប់​ជិះកង់ Cadillac XTS ស៊េរី​ឆ្នាំ ២០១៤ មានតម្លៃ ៤៤,៦០០ ដុល្លារ​ ហើយជំនួស​ឲ្យ​ការទិញស្មាតហ្វូន គាត់​ប្រើ​ទូរស័ព្ទ​បត់​ធម្មតា​ប៉ុណ្ណោះ។

៣ Bill Gates

បុរស​ចំណាស់រូបនេះ ប្រើនាឡិកា​ដៃសម្រាប់តុបតែង​ខ្លួនតម្លៃ ១០ ដុល្លារ។ គាត់​នៅ​ តែ​ចូលចិត្ត​លាង​ចាន​នៅ​ ផ្ទះ​រាល់យប់​សម្រាប់​គ្រួសារ​​ ដោយសារតែម៉ាស៊ីនលាងចាន ប្រើភ្លើង​អស់​ច្រើន​ និង​បាន​ជួយ​សន្សំសំចៃ​ខ្លះដែរ។

៤ Charlie Ergen

ទម្លាប់​សន្សំសំចៃ​របស់ Charlie Ergen មាន​តាំងពី​នៅកន្លែងធ្វើការ ក្នុងផ្ទះ​ ហើយ​ចាប់ផ្តើម​ឫសគល់​នៃ​របៀប​នេះ​នៅ​ពេល​​គាត់នៅក្មេង។ Ergen បានលាឈប់ពីតំណែងជានាយកប្រតិបត្តិនៃបណ្ដាញ Dish នៅ​ខែធ្នូ ឆ្នាំ ២០១៧ បច្ចុប្បន្ន​មានទ្រព្យសម្បត្តិ ១១ ពាន់លានដុល្លារ។ គាត់បាន​ប្រាប់កាសែត Financial Times ថា “ម្តាយ​របស់ខ្ញុំធំឡើងក្នុងស្ថានភាពធ្លាក់ទឹកចិត្ត ។ ជា​រៀងរាល់ថ្ងៃ គាត់​បាន​យក​អាហារ​ថ្ងៃត្រង់​របស់​គាត់ ដែល​មាន​នំ​សាំងវិច និង Gatorade មក​ឲ្យ​ខ្ញុំ​ហូប ​ដើម្បី​ចម្អែត​ក្រពះ”។

៥ Carlos Slim Helu

មនុស្ស​ជាច្រើន​ដែល​សុបិន​ចង់ក្លាយ​ជា​អ្នក​មាន និងមាន​អ្នក​បើកបរ​ផ្ទាល់ខ្លួន។ ខណៈ​មហាសេដ្ឋី​ទូរគមនាគមន៍​ម៉ិកស៊ិក​លោក Carlos Slim Helú តែងបើកឡាន Mercedes-Benz ចាស់ដោយ​ខ្លួនឯង និង​ទិញ​សំលៀកបំពាក់​ទូទៅ​ នៅ​ហាងលក់រាយផ្ទាល់ខ្លួន ហើយ​អស់​រយៈ​ពេលជាង ៤០ ឆ្នាំមក​ហើយ គាត់បានរស់នៅក្នុងផ្ទះដែលមានបន្ទប់គេង ៦ ​នៅ​ប្រទេស​ម៉ិកស៊ិក។

៦ Jim Walton

Jim Walton បានទទួលមរតកពីឪពុក Sam Walton ដែលជាស្ថាបនិកក្រុមហ៊ុន Walmart និងក្លាយជាសមាជិកនៃគ្រួសារអ្នកមាន​បំផុតរបស់​អាមេរិក។ សព្វថ្ងៃនេះគាត់គ្រប់គ្រងធនាគារ Arvest Bank របស់គ្រួសារ ដែលប្រមូលទ្រព្យសម្បត្តិជាង ១៦ ពាន់លានដុល្លារ ពីជាន់ខាងលើនៃអគារឥដ្ឋចាស់​ធម្មតា ។ ថ្វីបើមានទ្រព្យសម្បត្តិច្រើន គាត់នៅតែចូលចិត្តជិះរថយន្តស្ព័រ​ដែលមាន​អាយុលើសពី ១៥ ឆ្នាំ។

៧ John Caudwell

មហាសេដ្ឋីចូលនិវត្តន៍ និងជាអ្នកសាងសង់អាណាចក្រទូរសព្ទអង់គ្លេស ​នៅតែរក្សាទិដ្ឋភាពជាច្រើន នៃរបៀបរស់នៅបែបចំណាយ​ថវិកាតិចតួចបំផុត។ តាមសេចក្តីរាយការណ៍ថា គាត់នៅ តែចូលចិត្តកាត់សក់ខ្លួនឯង បដិសេធមិនទិញស្រាថ្លៃៗ និងទិញខោអាវ​នៅ ហាងលក់រាយរបស់អង់គ្លេស Marks & Spencer។ គាត់ធ្លាប់បានប្រាប់ Forbes ថា “ខ្ញុំមិនត្រូវការឈុត Saville Row ទំនើបៗនោះទេ” ។

៨ Amancio Ortega

អ្នកលក់រាយដែលមានជាងគេបំផុត លើពិភពលោក និងជាបុរសអ្នកមានបំផុតនៅ អឺរ៉ុប ។ នៅពេលដែលគាត់បានវ៉ាដាច់លោក Bill Gates ក្នុងរយៈពេលខ្លី ដើម្បីក្លាយជាអ្នកមានបំផុតរបស់​ពិភពលោក សម្រាប់ឆ្នាំ ២០១៦ សារព័ត៌មានបានចង្អុលបង្ហាញថា Ortega ញ៉ាំអាហារ​នៅ​ក្នុង​អាហារដ្ឋាន​បុគ្គលិក​របស់​គាត់​ ហើយ​ពាក់អាវ​ដូចគ្នាជារៀងរាល់ថ្ងៃ។

៩ David Cheriton

David Cheriton មានលុយច្រើន ប៉ុន្តែនៅតែរស់នៅក្នុងផ្ទះតែមួយនៅ Palo Alto រដ្ឋកាលីហ្វ័រញ៉ា ដែលគាត់ជាម្ចាស់ជាយូរមកហើយ មុនពេល Google ត្រូវបានបង្កើតឡើង។ ហើយគាត់តែងកាត់សក់ខ្លួនឯង។ គាត់ចូលចិត្តហូបអាហារថោកៗ ជាជាងទៅភោជនីយដ្ឋានថ្លៃៗ។ ជំនួសឲ្យរថយន្តទំនើប Cheriton គាត់ចូលចិត្តជិះកង់។ នៅពេលដែលគាត់ត្រូវការបើកបរ គាត់ពឹងផ្អែកលើរថយន្ត Volkswagen ឆ្នាំ ១៩៨៦ របស់គាត់ ឬរថយន្តហុងដាស៊េរីចាស់។

១០​ Azim Premji

ទោះបីជាជោគជ័ក្នុងអាជីព និងបានបម្រើការជាងប្រាំទសវត្សរ៍ ក្នុងនាមជាប្រធានក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យាយក្សឥណ្ឌា Wipro Ltd., Premji តែការរស់នៅរបស់គាត់មានថវិកាទាបគួរឲ្យភ្ញាក់ផ្អើល ហើយក៏មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងជាមួយនឹងការចំណាយ។ ជារឿយៗគាត់ជិះកង់បី ពីអាកាសយានដ្ឋាន Bangalore នៅពេលត្រលប់មកផ្ទះវិញ ពីការធ្វើដំណើរអាជីវកម្ម។ ពេលធ្វើដំណើរ គាត់គ្រាន់តែបើកឡានជជុះ ដូចជា Toyota Corolla ចាស់ៗ និងស្នាក់នៅផ្ទះសំណាក់ក្រុមហ៊ុន ជំនួសឲ្យសណ្ឋាគារលំដាប់ផ្កាយប្រាំ។

ការសន្សំសំចៃដ៏ល្បីរបស់គាត់ ក៏លាតសន្ធឹងលើសពីជីវិតផ្ទាល់ខ្លួនរបស់គាត់ដែរ។ នៅឯគ្រឿងបរិក្ខារ Wipro គាត់ត្រូវបានគេរាយការណ៍ថា តែងតែរំលឹកបុគ្គលិកឲ្យបិទភ្លើង នៅពេលចាកចេញពីការិយាល័យរបស់ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle

ចុចអាន៖កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម