ព័ត៌មានជាតិ
ឡានពេទ្យទៅយកមិនទាន់ ស្ត្រីជនជាតិដើមភាគតិចម្នាក់ សម្រាលកូន នៅផ្ទះខ្លួនឯង
ខេត្តរតនគិរី៖ ស្ត្រីជនជាតិដើមភាគតិច ចារាយ ម្នាក់ បានឈឺពោះ ហើយបានសម្រាលកូននៅ ក្នុងផ្ទះរបស់ខ្លួន ខណៈអាជ្ញាធរបានហៅ ឡានពេទ្យរបស់មណ្ឌលសុខភាព ប៉ុន្តែទៅ មិនទាន់។
លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឱ្យ “កម្ពុជាថ្មី” ដឹងតាមប្រព័ន្ធទូរសព្ទនៅ រសៀលថ្ងៃទី ១៣ ខែធ្នូនេះ ថា ដោយមានការស្នើសុំពីលោកស្រីអនុប្រធានភូមិឡំ លោកអធិការ និងកម្លាំងប្រចាំចំនួន២នាក់ គឺ លោកអនុសេនីយ៍ឯក សូម សន និង លោកអនុសេនីយ៍ទោ ពូយ ហ្វែន នៅ ម៉ោង ៨កន្លះ យប់មិញ បានយករថយន្តស៊ីរ៉ែន ទៅ ជួយដឹកស្ត្រីឈឺពោះឈ្មោះ រម៉ាម អ៊ីម អាយុ ៣៦ ឆ្នាំ ជនជាតិចារាយ រស់នៅ ភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដើម្បីមកឆ្លងទន្លេនៅ មណ្ឌលសុខភាពស្រុក។
លោក សូយ សំណាង បានឱ្យដឹងបន្ថែមថា ប៉ុន្តែនៅ ពេលកម្លាំងបានចុះទៅ ដល់ផ្ទះស្ត្រីឈឺពោះនោះ គាត់បានសម្រាលកូនរួចរាល់ហើយ ដោយឆ្មបបុរាណទៅ សម្រាលកូនឱ្យ ហើយមិនបានដឹកមកមណ្ឌលសុខភាពទេ។
លោកអធិការនគរបាលស្រុកអូរយ៉ាដាវ រូបនេះ បញ្ជាក់ថា នេះជាទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច (ត្រណម)។ ស្ត្រីដែលបានសម្រាលកូននោះ រួមទាំងទារក មានសុវត្ថិភាពទាំងម្តាយ និងកូន។
គួរបញ្ជាក់ថា ទារកនេះ ជាកូនទី៣ របស់ស្រ្តីជនជាតិដើមភាគតិច ចារាយ ខាងលើ ដោយកូនទី១ និងទី២ ជាកូនស្រីទាំង២៕
អត្ថបទ៖ វុទ្ធឦសាន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់