Connect with us

ព័ត៌មានជាតិ

សម្តេច​ទៀ បាញ់ ចុះពិនិត្យផ្លូវ ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប ស្ថាបនា​ដោយ​កង​វិស្វកម្ម

បានផុស

នៅ


សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យពីវឌ្ឍនភាពផ្លូវដែលក្រុមកងវិស្វកម្មស្ពានថ្នល់លេខ១៧៨ នៃក្រសួងការពារជាតិ ស្ថាបនាលើគម្រោងផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ចំនួន ១៣ខ្សែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ និង អស់លោកជាមន្ត្រីបច្ចេកទេសស្ពានថ្នល់ អន្តរក្រសួងបានបញ្ចាក់ថា មកដល់ពេលនេះស្ថាបនាបានសម្រេចបាន
៩២,៧២% ហើយ។

ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ មានប្រវែងសរុប ២៦ពាន់៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និងឧបករណ៍ ចំនួន ១២៦គ្រឿង មកដល់ពេលនេះលទ្ធផលសម្រេចបាន៩២,៧២% ទាំងការដាក់តភ្ជាប់លូទឹកភ្លៀង និង ទឹកកខ្វក់ ព្រមទាំងការចាក់ផ្លូវបេតុង និង ចាក់អ៊ុតកៅស៊ូ (AC) នឹងធ្វើឲ្យបានរួចរាល់ទៅ តាមគម្រោងផែនការបានកំណត់។

លោកបានបន្តទៀតថា ពេលនេះក្រុមការងារកងវិស្វកម្ម បានកំពុងធ្វើការសម្អាតតាមដងផ្លូវ និង បំពេញបន្ថែមលើ​ការងារ​ដែលនៅ សេសសល់ ព្រមទាំងបានធ្វើការគូសគំនូស ចរាចរណ៍នៅ តាមទ្រូងផ្លូវផងដែរ ។

ក្នុងការចុះពិនិត្យនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅ ក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅ រកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវ៉ៃនាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការដែលបានគ្រោងទុក។

សម្តេចពិជ័យសេនាក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា និង ត្រូវឲ្យក្រុមការងារបច្ចេកទេស​នៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅ តាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើការសម្អាតឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានធ្វើការកោតសរសើរចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅ តាមបទដ្ឋានបច្ចេកទេសសាងសង់និងស្តង់ដា ដែលជាក្តីស្រមៃរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលទន្ទឹងរងចាំជាយូរមកហើយ។

សម្តេចក៏បានណែនាំមួយចំនួន ដល់បងប្អូនមានលំនៅ ដ្ឋានអមនៅ សង្ខាងផ្លូវទាំង៣៨ខ្សែ ត្រូវចូលរួមថែរក្សា សម្អាតនៅតាមមុខផ្ទះរបស់ខ្លួន និង កុំធ្វើឲ្យបាត់បង់សោភណ្ឌភាព ដែលប្រមុខរាជរាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើមី្បប្រែក្លាយទីក្រុងសៀមរាបទៅ ជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និង ធម្មជាតិលើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ។

ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែរួចរាល់ក្រុងសៀមរាប នឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចាក់វ៉ាក់សាំងពេញ លេញចូលមកទស្សនាកម្សាន្ត ដើម្បីជួយជម្រុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

សម្តេចក៏បានធ្វើការណែនាំ នឹងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីបានយើងទទួលការចាក់វ៉ាក់ សាំងកូវិដ​១៩​ ក៏ពិតមែន តែត្រូវបន្តគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣កុំ ៣ការពារ ព្រមទាំងការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវិដ១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១១ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម