សុខភាព
តម្រូវការជាតិដែកប្រចាំថ្ងៃ តាមវ័យ និងភេទម្នាក់ៗ ត្រូវបំពេញឲ្យបានគ្រប់គ្រាន់
ស្ត្រីមានផ្ទៃពោះ ៣ ខែដំបូងពិតជាត្រូវការថ្នាំជាតិដែក ដើម្បីផលិតអេម៉ូគ្លូប៊ីនទ្វេដង ដែលវាមានតួនាទីសំខាន់ក្នុងការផលិតគ្រាប់ឈាមក្រហម។ អេម៉ូក្លូប៊ីន មានតួនាទីផលិតគ្រាប់ឈាមបន្ថែមដល់កូនក្នុងផ្ទៃ ដូច្នេះហើយជាតិដែកគឺជាអ្វីដែលស្រីៗមានផ្ទៃពោះត្រូវការដើម្បីបង្កើនគ្រាប់ឈាមក្រហម កាត់បន្ថយភាពស្លេកស្លាំង និងហានិភ័យផ្សេងៗ ពេលសម្រាលកូន។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ជាតិដែកមិនត្រឹមតែជួយមិនឲ្យស្លេកស្លាំងតែមួយមុខទេ វាក៏ជួយបង្កើនកម្រិតថាមពល ធ្វើឲ្យមុខងារសាច់ដុំប្រសើរឡើង មាន និងបង្កើនសុខភាពខួរក្បាលផងដែរ។ បើទោះជាយើងមិនមានផ្ទៃពោះក៏ដោយ ក៏ប៉ុន្តែយើងម្នាក់ៗសុទ្ធតែត្រូវការជាតិដែកដូចគ្នា គ្រាន់តែមិនច្រើនពេកដូចស្ត្រីពពោះ ហើយខាងក្រោមគឺជាបរិមាណជាតិដែកទៅតាមវ័យ និងភេទ។
– បុរសដែលមានសុខភាពល្អជាមធ្យមចាប់ពី ១៩ ឆ្នាំឡើងទៅត្រូវការជាតិដែក ៨ មីល្លីក្រាម/ថ្ងៃ។
– ស្ត្រីអាយុពី ១៩-៥០ ឆ្នាំ ត្រូវការជាតិដែក ១៨ មិល្លីក្រាម/ថ្ងៃ។
– សេចក្ដីត្រូវការរបស់ស្ត្រីបានធ្លាក់ចុះមកត្រឹម ៨ មីក្រាម/ថ្ងៃ បន្ទាប់ពីអាយុ ៥១ ឆ្នាំទៅ។
– ស្ត្រីមានផ្ទៃពោះត្រូវការជាតិដែកច្រើនជាងប្រហែល ២៧ មិល្លីក្រាម/ថ្ងៃ។
– ស្ត្រីពេលមករដូវ ត្រូវការជាតិដែក ១៩ មិល្លីក្រាម/ថ្ងៃ ដើម្បីបំពេញគ្រាប់ឈាមឡើងវិញ។
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ចំពោះស្រ្តីមានផ្ទៃពោះ ៣ ខែដំបូងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈថ្នាំគ្រាប់ជាតិដែក ដែលត្រូវលេប ១ គ្រាប់/ថ្ងៃ ចំនួន៩០គ្រាប់ ក្រៅពីនោះអាចទទួលបានពីសាច់ បន្លែ និងផ្លែឈើមួយចំនួនដូចជា បន្លែពណ៌បៃតងចាស់ ដំឡូង ផ្សិត ដំណាប់ផ្លែឈើក្រៀម សាច់សត្វ សាច់ត្រី ស៊ុត គ្រាប់សណ្ដែក គ្រាប់ធញ្ញជាតិ តៅហ៊ូ និងសូកូឡាពណ៌ខ្មៅ ជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង
ចុចអាន៖ អ្នកខ្វះកោសិកាគ្រាប់ឈាមក្រហម អាហារទាំងនេះអាចជួយបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ