ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តគោរពវិញ្ញាណក្ខន្ធ សព ឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២
សៀមរាប ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកទៀ សីហា អភិបាល នគណ:អភិបាលខេត្តសៀមរាប និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសពឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២ នៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ នឹង១៥នាទីព្រឹក ក្នុងជន្មាយុ៦៣ ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ និងធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសចូលរួមរំលែកទុក្ខនោះដែរ ឯកឧត្តម ទៀ សីហា និងឯកឧត្តម អ៊ាន ឃុន បានសម្តែងនូវក្តីសោកស្តាយអសឡោះអាឡៃយ៉ាងក្រៃលែង ដោយការបាត់បង់មន្ត្រី ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិស្ទើរពេញមួយជីវិតនាពេលកន្លងមក។

លោកក៏បានផ្តាំផ្ញើដល់ភរិយានិងកូនចៅនៃសព សូមកាត់ចិត្តកាត់ថ្លើមព្រោះនេះជាច្បាប់ធម្មជាតិ ពោលគឺសង្ខាររបស់មនុស្ស សត្វរមែងមិនទៀងទាត់ កើតហើយបាត់បង់ទៅវិញ ជានិយាមនៃធម្មជាតិមិនអាចនរណាគេចផុតបានឡើយគ្រាន់តែមុន និងក្រោយតែប៉ុណ្ណោះ។
ក្នុងនោះដែរ លោកអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ក៏បានប្រគល់នូវលិខិតចូលរួមរំលែកទុក្ខ ក្នុងនាមរដ្ឋបាលខេត្ត និងបច្ច័យចំនួន ២លាន រៀល ដើម្បីចូលរួមក្នុងពិធីបុណ្យសព សម្រាប់គ្រួសារយកទៅប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ៕
ដោយ ៖ គឿនវេត


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?