KPT+
អាកាសធាតុត្រជាក់ ងាយឲ្យស្បែកស្ងួតយារធ្លាក់ គួរថែទាំបែបណាល្អ?
ជឿថា គ្នាយើងស្រីៗភាគច្រើនចំណាយប្រាក់កាសទៅលើផលិតផលថែទាំសម្រស់ ពីក្បាលដល់ចុងជើង មិនតិចទេ ពីមួយខែទៅមួយខែ ព្រោះតែសម្រស់ ក៏ដូចជាចង់បានសុខភាពស្បែកល្អ។ ជាមួយគ្នានេះដែរ នៅពេលអាកាសធាតុត្រជាក់បែបនេះ ងាយឲ្យស្បែកស្ងួតយារធ្លាក់ ដោយសារខ្យល់ក្នុងបរិយាកាសជាខ្យល់ស្ងួត។

យើងគួរថែទាំ និងជ្រើសរើសផលិតផលណាដែលអាចការពារស្បែកស្ងួតយារធ្លាក់ក្នុងខែត្រជាក់?
• រក្សាសំណើមក្នុងស្បែកដែលយើងមានស្រាប់។ ជាទូទៅស្បែកយើងមានផលិតប្រេងធម្មជាតិដែលអាចជួយការពារ និងរក្សាសុខភាពស្បែកឲ្យមានសុខភាពល្អផងដែរ។ ដើម្បីកុំឲ្យស្បែកស្ងួតយារធ្លាក់ឆាប់ យកល្អចៀសវាងការងូតទឹកក្ដៅ ឬងូតទឹកយូរពេក និងគួរផ្ដល់សំណើមភ្លាមដល់ស្បែកក្រោយងូតទឹករួច (ជូតសម្អាតខ្លួនសិន)។
• ផ្ដល់សំណើមដល់ស្បែកចេញពីក្នុងខ្លួនដោយការញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកក៏ជួយផ្ដល់សំណើមដល់ស្បែកដែរ។
• កុំភ្លេចលាបឡេការពារកម្ដៅថ្ងៃ ទោះជានៅខាងក្រៅត្រជាក់ ក៏មិនមែនមានន័យថាកម្ដៅព្រះអាទិត្យមិនប៉ះពាល់ដល់ស្បែកយើងទេ។
• បន្ថែមសំណើមដល់ស្បែកដោយប្ដូរទៅប្រើផលិតផលផ្ដល់សំណើមដែលមានជាតិប្រេងធម្មជាតិក្នុងរដូវរងា។
ស្រីៗយើងត្រូវចំណាំទុកថា ផលិតផលដែលអាចការពារស្បែកស្ងួតយារធ្លាក់បានល្អ ជាផលិតផលមានផ្ទុកសារធាតុ Occlusives (មានមុខងារជួយរក្សាសំណើមក្នុងស្បែក) Humectants (ជួយទាញសំណើមចូលទៅក្នុងស្បែក) និងសារធាតុ Emollients (ជួសជុលស្នាមប្រេះក្នុងស្បែក)។ ផលិតផលដែលមានធាតុផ្សំទាំង ៣ ខាងលើនេះ ផ្ដល់នូវភាពរលោង ផ្ដល់សំណើមដល់ស្បែកបានយូរ និងធ្វើឲ្យស្បែកទន់រលោងដូចអំបោះសូត្រ។

ជាចុងក្រោយ ស្រីគ្នាយើងគប្បីយកចិត្តទុកដាក់ចំពោះសុខភាពស្បែកបន្ថែមនៅក្នុងរដូវរងា ព្រោះស្បែកមានភាពផុយស្រួយជាងធម្មតា ដូច្នេះយើងត្រូវថែទាំស្បែកឲ្យបានល្អ ប៉ុន្តែបើសង្កេតឃើញស្បែករបក ឡើងក្រហម ឬមានភាពមិនប្រក្រតីណាមួយ គួរទៅពិគ្រោះជាមួយគ្រូពេទ្យ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ