Connect with us

សេដ្ឋកិច្ច

រយៈពេល​១១ខែ កម្ពុជា​បាន​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ក្នុង​ទំហំ​ទឹកប្រាក់​ជិត២ពាន់លាន ដុល្លារអាមេរិក

បានផុស

នៅ

ការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទី​នៅ​១១ខែដំបូងឆ្នាំ២០២១នេះ សម្រេចបានការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណជិត២ពាន់លានដុល្លារអាមេរិកកើនឡើង​ដល់​ទៅ​ជាង៣០០%​ ​ឯណោះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​សមាគម​ស្វាយ​ចន្ទី​កម្ពុជា។

នៅ​ក្នុង​រយៈពេល ១១​ខែ​ដំបូង ឆ្នាំ​២០២១ ការ​នាំ​ចេញ​ស្វាយចន្ទី​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​សម្រេច​បាន​ក្នុង​បរិមាណ​ជាង ​៩២ ​ម៉ឺន​តោន ដែល​បាន​កើនឡើង​ដល់​ទៅ​ជាង ៣០០%​ឯណោះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ក្នុង​នោះ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​នៅ​ ១១​ ខែ​ដំបូង​ឆ្នាំ​នេះ មាន​ដល់​ទៅ​ជាង ​១​,៨០០​​លាន​ដុល្លារ​អា​មេ​រិ​ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុ​យ កុក​ធាន ដែល​ជា​អនុប្រធាន​និង​ជា​អ្នកនាំពាក្យ​នៃ​សមាគម​ស្វាយចន្ទី​កម្ពុជាបាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថា ការ​កើនឡើង​ទាំងនេះ ​គឺ​ដោយសារ​តែ​នៅ​ពេល​នេះ​ការ​នាំ​ចេញ​ស្វាយចន្ទី​កម្ពុជា​នៅ​តែ​មាន​តម្រូវការ​ខ្លាំង​ពីបណ្ដា​ប្រទេស​ផ្សេង​ៗ​ជា​ពិសេស​ក្រៅ​ពី​ទីផ្សារ​ប្រទេស​វៀតណាមនិងចិន មាន​ប្រទេស​ឥណ្ឌា​ក៏​កំពុង​តែ​មាន​តម្រូវ ការ​ខ្លាំង​ណាស់​ដែរ ​។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​សន្ទុះ​ការ​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​មាន​ការ​កើនឡើងខ្លាំង​​នៅ​ឆ្នាំ​២០២១​នេះ​។

អ្នក​នាំ​ពាក្យ​សមាគម​ន៍​ស្វាយចន្ទី​កម្ពុជា​បាន​រំពឹង​ទុក​ថា គ្រាប់​ស្វាយចន្ទី​នឹង​ក្លាយជា​ដំណាំ​កសិកម្ម​នាំ​ចេញ​លេខ១ នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ​ហើយ​ក៏​អាច​នឹង​នឹង​ក្លាយជា​ប្រទេស​លំដាប់​ទី​១​ក្នុង​ការ​នាំ​ចេញ​ស្វាយចន្ទី​បាន​ច្រើន​ជាង​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ផង​ដែរដោយសារ​តែ​នៅ​រយៈ​៥ ទៅ​៦​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្រា​នៃ​ការ​ដាំ​ដុះ​ស្វាយចន្ទី​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​មានការ​ថយ​ចុះ​ ខណៈ​បច្ចុប្បន្ន​នៅ​កម្ពុជា​កំពុង​តែ​មាន​កំណើន​នៃ​ការ​ដាំ​ដុះ​ស្វាយចន្ទី​កាន់តែ​ច្រើន​ឡើង​ដើម្បី​ជា​កា​បំពេញ​តម្រូវ ការ​ទីផ្សារ​ក្រៅ​ប្រទេស​ដែល​កំពុង​កើនឡើង​៕

ដោយ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

ព័ត៌មានជាតិ២៦ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម២ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម