Connect with us

KPT+

មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់ ​ឲ្យ​មក​គោរព​ ​តែ​យើង​អាច​ផ្លាស់ប្ដូរ​ខ្លួនឯង​បាន​

បានផុស

នៅ

ការ​គោរព​គឺ​រឿង​សំខាន់​ទី ២ បន្ទាប់​ពី​ស្នេហា​ យើង​ត្រូវ​ផ្ដល់​ជូន​គ្នា ​ប្រសិន​បើ​យើង​ចង់​រស់នៅ​ក្នុង​ពិភពលោក​នេះ​រួម​គ្នា​ដោយ​សន្តិភាព។

​ហើយ​ចាំបាច់​បំផុត​ដែល​យើង​ត្រូវ​ចេះ​ជួយគ្នាទៅវិញទៅមក។ ប្រសិនបើ​យើង​ចង់​ឲ្យ​គេ​យល់​ថា​យើង​ជា​នរណា​ យើង​ក៏​ត្រូវ​ទទួល​យក​អ្នកដទៃ​ ដូច​ដែល​យើង​ទទួលយក​ខ្លួនឯង​ដែរ។ ចង់​បាន​ជីវិត​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​សេចក្ដី​ស្រឡាញ់ ​និង​ការ​យោគយល់​ យើង​ក៏​ត្រូវ​តែ​ចេះ​រាប់អាន​អ្នកដទៃ​ដោយ​ការ​គោរព​ និង​សេចក្ដី​ថ្លៃថ្នូរ​ ដែល​ពួកគេ​ផ្ដល់​ឲ្យ​យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ​យើង​គ្រប់គ្នា​បែរ​ជា​រស់នៅ​ក្នុង​ពិភពលោក​មួយ​ ដែល​ជា​កន្លែង​ដែល​កម្រ​កើត​មាន​រឿង​បែបនេះ​ណាស់។ ដូច​ដែល​យើង​ចង់​ការ​គោរព​ តែ​យើង​មិន​បាន​ធ្វើ​រឿង​ទាំងនោះ​ដូចគ្នា។

ជា​ញឹកញយ​យើង​ឲ្យ​អ្នកដទៃ​ធ្វើបាប​យើង​ ​ហើយ​ឲ្យ​ជន​ខិលខូច​ទាំងនោះ​បាន​រួចខ្លួន។ យើង​បាន​យល់ព្រម​អនុញ្ញាត​ឲ្យពួកគេ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​យើង ​ដោយ​ដាក់​ការ​ទុកចិត្ត​របស់​យើង​ទាំងអស់​លើ​ពួកគេ ​ហើយ​ពួកគេ​ក៏​ចាក់​យើង​នៅ​ខាងក្រោយ​ខ្នង។

បន្ទាប់​យើង​ក៏​ចាប់ផ្ដើម​គិត​មនុស្ស​លើ​លោក​នេះ ​សុទ្ធតែ​អាក្រក់​មិន​ឲ្យ​តម្លៃ​និង​គោរព​យើង​បន្តិច​ណា​សោះ។

ប៉ុន្តែ​ហេតុអ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​ចំពោះ​យើង?

យើង​គឺ​ជា​អ្នក​ដែល​ត្រូវ​ឈឺចាប់ ​នៅ​ពេល​និយាយ​អ្វី​ដែល​អ្នកដទៃ​ធ្វើ​មក​លើ​យើង។ ប៉ុន្តែ​យើង​បែរ​ជា​ភ្លេច​មួយ​គឺ​ថា​ យើង​ក៏​មិនល្អ​ណាស់​ណា​ដែរ។ ជា​រឿយៗ​យើង​មិន​ដឹង​រឿង​នេះ​ទេ​ រហូត​ដល់​វា​យឺត​ពេល​។ តម្លៃ​ផ្ទាល់​ខ្លួន​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ខ្លួនឯង។ យើង​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​ដែល​យើង​មើល​ឃើញ​ខ្លួន​ឯង ជាមួយ​នឹង​ការ​គោរព​កម្រិត​ណា​ ​ និង​ថា​តើ​យើង​ស្រឡាញ់​និង​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​យ៉ាង​ដូចម្ដេច។

ពេលខ្លះ​នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ជួប​រឿង​ពិបាក​ យើង​បែរ​ជា​​ញែក​ខ្លួន​ឆ្ងាយ​ពី​ពួកគេ​ នោះ​គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​យើង​​កំពុង​ធ្វើអ្វី​ខុស។ វា​ជា​សញ្ញា​អាក្រក់​មួយ​ដែល​ថា ​ទំនាក់ទំនង​ដែល​យើង​មាន​ជាមួយ​ខ្លួនឯង​និង​អ្នកដទៃ​គឺ​ខ្សោយ។ ហើយ​យើង​មិន​អាច​ទទួល​បាន​ក្ដី​ស្រលាញ់​និង​ការ​គោរព​ដែល​សម​នឹង​យើង​នោះ​ទេ។ ​ដូច្នេះ​កុំសួរថា ហេតុអ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​ចំពោះ​យើង?

ការ​ពិត​គឺ​ថា ​យើង​មិន​អាច​ធ្វើ​ឲ្យមនុស្ស​គោរព​យើង​បាន​ទេ។ បើ​យើង​ធ្វើអ្វី​ដាក់​គេ​នោះ​គេ​នឹង​ធ្វើ​ដាក់​យើង​វិញ​ដូចគ្នា។

យើង​មិន​អាច​ប្រាប់​នរណា​ម្នាក់​ឲ្យ​ប្រព្រឹត្ត​ចំពោះ​យើង​តាម​វិធី​ណាមួយ​ឡើយ។ ពួកគេ​នឹង​ធ្វើ​ដូច​ដែល​ពួកគេ​ពេញចិត្ត​ ហើយ​អាច​​ប្រព្រឹត្ត​តាម​របៀប​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ពួកគេ។ ពួកគេ​នឹង​ស្រឡាញ់​យើង​ដូចគ្នា​នឹង​យើង​ស្រឡាញ់​ខ្លួនឯង​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ដូច​យើង​ថែរក្សា​ខ្លួនឯង​ដែរ។

ការ​គោរព​មិន​អាច​បង្ខំ​បាន​ឡើយ!

ទោះ​យ៉ាងណា​ យើង​អាច​បដិសេធ​មិន​ឲ្យ​គេ​ធ្វើបាប ​ប្រឈម​មុខ​ជាមួយ​ពួកគេ​ ហើយ​សម្រេចចិត្ត​ដក​ពួកគេ​ចេញ​ពី​ជីវិត​របស់​យើង​បាន។ យើង​អាច​ជ្រើសរើស​ជៀសវាង​មិន​ទៅ​កន្លែង​ណា​ដែល​​មិន​មាន​អ្នក​មិន​គោរព​យើង​បាន។ ជម្រើស​គឺ​ជា​របស់​យើង គ្រប់គ្នាអាច​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ជីវិត ពី​ខាង​ក្នុង​ចេញ។

អ្វី​ដែល​សំខាន់​ត្រូវ​ចងចាំ​ ដើម្បី​ទទួល​បាន​ជោគជ័យ ​គឺ​យើង​ត្រូវ​តែ​ចាប់ផ្ដើម​ធ្វើការ​លើ​ខ្លួនឯងមុន​ និង​ឲ្យ​តម្លៃ​ខ្លួនឯង។ ហើយ​នោះ​គឺ​ជា​អ្វី​ដែល​គ្មាន​នរណា​ម្នាក់​អាច​ជួយ​យើង​បាន​ទេ​ គឺ​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ។ ឱប​ក្រសោប​ខ្លួនឯង​ជា​នរណា​ ហើយ​ចាប់ផ្ដើម​អនុវត្ត​ការ​ស្រឡាញ់​ខ្លួនឯងច្រើនៗ។

ចូរគ្រប់គ្រង​ជីវិត​របស់​យើង​ដោយ​ប្រព្រឹត្ត​ចំពោះ​ខ្លួនឯង​ ដោយ​ការ​គោរព​ដែល​យើង​សម​នឹង​ទទួលបានជាងចង់បានពីអ្នកដទៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖iheartintelligence

ចុចអាន៖មនុស្សស្រីរឹងមាំនឹងមិនអត់ទ្រាំចំពោះទង្វើស្នេហាដែលមាន៧យ៉ាងនេះទេ

ចុចអាន៖ស្តាប់ច្រើន និយាយតិច​ ជាគុណសម្បត្តិនៃបុគ្គលឆ្លាតវៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ដាណឺម៉ាក សោកស្ដាយ​ដែល​ព្រងើយកន្ដើយ​ដាក់ Greenland អស់​រាប់​ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ក្រុង LA ប្រាប់ឲ្យពលរដ្ឋត្រៀមចិត្តត្រៀមកាយ ចំពោះភ្លើងឆេះព្រៃ ដែលរឹតតែអាក្រក់ នាពេលខាងមុខ

សន្តិសុខសង្គម១៣ នាទីutes មុន

នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌ​​ដង្កោ ស្រាវជ្រាវបង្ក្រាបក្រុមប្លន់ប្រដាប់អាវុធ រកឃើញវត្ថុតាងមួយចំនួន

កីឡា៦០ នាទីutes មុន

ស្មាត់ឆ្នើម​៨​រូប​​គួរឲ្យចាប់អារម្មណ៍​ ក្នុងតេជោលីគ​ ចាប់ផ្តើមថ្ងៃនេះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រឿង Greenland! វិមានក្រឹមឡាំង ផ្តាំទៅ ត្រាំ ថា សូមកុំភ្លេច រុស្ស៊ីក៏មានវត្តមាននៅតំបន់អាកទិកដែរ 

ព័ត៌មានជាតិ១៤ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

ព័ត៌មានជាតិ១៩ ម៉ោង មុន

២០២៤ ខ្យល់កន្ត្រាក់ មានមនុស្សស្លាប់-របួស ជិត ៥០ នាក់ ថយចុះជិត ៤ ដង

នយោបាយ១៩ ម៉ោង មុន

ករណីបាញ់មន្ត្រីអតីតបក្សប្រឆាំង, មេធាវីរដ្ឋាភិបាល ប្រាប់ជនឱកាសនិយម កុំវិនិច្ឆ័យដោយអគតិ

Sokha Hotels

ព័ត៌មានពេញនិយម