ព័ត៌មានជាតិ
កម្ពុជា ទើបជំពាក់បំណុលបរទេសជាង ៩ប៊ីលានដុល្លារ នៅមានលទ្ធភាពខ្ចីបានទៀត
កម្ពុជា បានជំពាក់បំណុលបរទេសរហូតមកដល់ពេលនេះ មានចំនួនជាង ៩ប៊ីលានដុល្លារ(៩,០០០លានដុល្លារ) ដែលបំណុលនេះ ស្ថិតនៅក្នុងកម្រិតទាបនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ត្រស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១។

លោក ផាន់ ផល្លា បានថ្លែងដូច្នេះថា«ជាការធៀបបំណុលកម្ពុជាទៅជាមួយប្រទេសផ្សេងៗទៀត យើងនៅមានកម្រិតទាបណាស់ យើងអត់ទាន់ដល់កម្រិតមួយដែលគេថា វ័ណ្ឌកដូចបណ្តាប្រទេសមួយចំនួនទេ យើងពុំមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាពសង ព្រោះបំណុលយើងនៅទាប»។
លោក ផល្លា បានសង្កត់ធ្ងន់ថា ការសងបំណុលគឺប្រើប្រាស់ថវិការដ្ឋ ពោលគឺមិនប្រមូលពីវិស័យណាមួយ ឬវិស័យឯកជននោះទេ។ លោកអះអាងទៀតថា កម្ពុជា នៅអាចបន្តខ្ចីទុនពីបរទេសមកប្រើប្រាស់ ដើម្បីអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា នៅឆ្នាំ ២០២២ខាងមុខ រាជរដ្ឋាភិបាល បានស្នើសុំទៅសភាជាតិ នៅក្នុងការខ្ចីប្រាក់ចំនួន ១៦០០លាន(SDR) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងការខ្ចីនេះ លោក ផាន់ ផល្លា ថា កម្ពុជា ក៏ប្រឹងប្រែងពង្រឹងការប្រមូលចំណូលក្នុងស្រុកបន្ថែមទៀត ក្នុងការអភិវឌ្ឍប្រទេស ពោលគឺមិនពឹងផ្អែកលើប្រាក់កម្ចីទាំងស្រុងនោះទេ។
សេចក្តីព្រាងច្បាប់លើការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២២ បង្ហាញថា ក្នុងចំណោមបំណុលបរទេសសរុបរបស់កម្ពុជា គឺចិនមានជាង ៤០% ខណៈពហុភាគីមានប្រមាណ ៣០% ក្នុងនោះ បំណុលនៅសេសសល់ពីនេះគឺបានពីប្រភពបណ្តាប្រទេសមួយចំនួនទៀត។ ទួន សុផល

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់