សុខភាព
ស្លាក់ឆ្អឹងត្រី បើមិនយកចេញអាចក្លាយជាខ្ទុះ និងស្លាប់បាន
មិនថាមនុស្សតូច ឬធំឡើយ ភាគច្រើនប្រាកដជាធ្លាប់ជួបបញ្ហាស្លាក់ឆ្អឹងត្រី ហើយសម្រាប់អ្នកមិនដឹងពីវិធីបំបាត់ ឬបន្តទុក ប្រយ័ត្នជួបបញ្ហាធំ។ ដូចនេះ គួរតែមកស្វែងយល់ជាមួយវេជ្ជបណ្ឌិត ហម សីលា ឯកទេសត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ដូចខាងក្រោមនេះ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ការដែលមានឆ្អឹងត្រីស្លាក់ជាប់ ហើយមិនយកចេញអាចក្លាយទៅជាខ្ទុះជុំវិញក។ ក្នុងស្ថានភាពបែបនេះ ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ វាវិវត្តទៅជាខ្ទុះអាប់សែ រហូតប្រឈមដល់ការបង់ជីវិតក៏មាន។
គ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់ករូបនេះបានឲ្យដឹងទៀតថា អ្នកមានបញ្ហាស្លាក់ឆ្អឹងត្រី គួរតែប្រញាប់មកមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យមានបច្ចេកទេសចាប់យកចេញ។ ចំណែកវិធីចាប់យកចេញ គឺគេប្រើម៉ាស៊ីនអង់ដូស្កូប ដោយប្រើតេលេស្ដូបតាមលេខ ដើម្បីលូកដកចេញមកក្រៅ ប្រសិនបើឆ្អឹងនៅផ្នែកខាងលើបំពង់ក។
ប៉ុន្តែបើករណីឆ្អឹងចូលដល់បំពង់អាហារ ពេទ្យនឹងប្រើថ្នាំសន្លប់ ដើម្បីប្រើឧបករណ៍លូកចូលទៅដល់ក្នុង ដកឆ្អឹងចេញក្រៅ។ ក្នុងករណីដែលឆ្អឹងត្រីមិនទាក់ យើងអាចញ៉ាំបាយ ឬចេកហើយលេប ដើម្បីឲ្យវាធ្លាក់ចូលទៅក្នុងពោះ ប៉ុន្តែបើវាជាប់ជ្រៅហើយនោះ ទោះញ៉ាំអ្វីក៏មិនអាចទៅបានដែរ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤