Connect with us

ព័ត៌មានអន្ដរជាតិ

មហា​សេដ្ឋី​លេខ​១​​ Elon​ Musk​ ក្លាយ​ជាបុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្តី​ Time

បានផុស

នៅ

ទស្សនា​វដ្តី Time នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​បានជ្រើស​រើស​ប្រធាន​ក្រុម​ហ៊ុន​រថយន្ត​ Tesla និង​ជា​​សហគ្រិន​អវកាស លោក Elon Musk ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​ដោយ​សំអាង​លើ​តួនាទី​របស់​លោក​ចំពោះ​ការ​ផ្លាស់​ប្តូរ​បច្ចេកវិទ្យា ប៉ុន្តែ​ក៏​មាន​បញ្ហា​​ពី​​ការ​កែ​ប្រែ​​ការ​រស់​នៅ​របស់​​មនុស្ស​ផង​ដែរ។

លោកមហា​​​ Musk ​​ដែល​បាន​យក​ឈ្នះ​ស្ថាបនិក Amazon លោក Jeff Bezos ដើម្បី​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​លោក មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​​លើ​ភព​ផែន​ដី​តាម​រយៈ​​ក្រុម​ហ៊ុន​រថយន្ត​អគ្គីសនី​របស់​លោក និង​លើស​ពី​ភព​ផែន​ដី​​ចំពោះ​កម្មវិធី​​អវកាស​​ SpaceX របស់​លោក។

លោក Elon Musk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​ Tesla ​បាន​ផលិត​រថយន្ត​អគ្គីសនី​រាប់​ពាន់​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ និង​​​បាន​គ្រប់​គ្រង​ពី​ការ​បញ្ចៀស​បញ្ហា​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​បាន​ល្អ​ជាង​គូ​ប្រជែង​ជា​ច្រើន​​ទៀត ខណៈ​ជំរុញ​អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​ច្រើន​ឲ្យ​ប្តូរ​មក​ប្រើ​រថយន្ត​អគ្គីសនី និង​ជា​អ្នក​ផលិត​រថយន្ត​តាម​កេរ​​ដំណែល​ឲ្យ​ផ្លាស់​ប្តូរ​មក​ផ្តោត​លើ​រថយន្ត EV។

លោក Edward Felsenthal និពន្ធ​នាយក​ទស្សនាវដ្តី Time បាន​សរសេរ​ថា ៖«ការ​ងើប​ឡើង​របស់​លោក Musk ស្រប​ពេល​នឹង​និន្នាការ​កាន់​តែ​ទូលំទូលាយ​ដែល​លោក​​ និង​ក្រុម​ហ៊ុន​រថយន្ត​របស់​លោក​​ដែល​មាន​ឥទ្ធិពល»។

«សម្រាប់​ការ​បង្កើត​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិ​អត្ថិភាព​ សម្រាប់​ការ​បញ្ចូល​នូវ​លទ្ធភាព​ និង​គ្រោះ​ថ្នាក់​នៃ​យុគសម័យ​នៃ​បច្ចេកវិទ្យាទីតាន។ សម្រាប់​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ដ៏​ក្លាហាន​ និងរំខាន​បំផុត​របស់​សង្គម លោក Elon Musk សម​ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២១​របស់​ទស្សនា​វដ្តី TIME»។

ក្នុង​ចំណោម​និន្នាការ​ទាំង​​នោះ Felsenthal ស្ថិត​ក្នុង​បញ្ជី​«ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​នៃ​ស្ថាប័ន​ប្រពៃណី​នៅ​ក្នុង​ការ​គាំទ្រ​ជានីតិបុគ្គល ភាព​មិន​ដំណើរ​ការ​របស់​រដ្ឋាភិបាល​ដែល​បាន​ផ្តល់​អំណាច និង​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ចំពោះ​ពាណិជ្ជកម្ម និង​ភាព​ខុស​គ្នា​នៃ​ទ្រព្យ​សម្បត្តិ និង​ឱកាស»។

កាល​ពី​ខែ​តុលា ការ​វាយ​តម្លៃ​របស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គីសនី​របស់​លោក Musk បាន​កើន​ឡើង​លើស​១​ប៊ីលាន​ដុល្លារ​អាមេរិក និង​កម្មវិធី SpaceX បាន​សហការ​ជា​មួយ​ទី​ភ្នាក់​ងារ​អវកាស​អាមេរិក NASA ​ដើម្បី​ដំណើរ​ការ​បេសកកម្ម​ជា​ច្រើន​រាប់​បញ្ចូល​ទាំង​ការ​សាក​ល្បង​ការការពារ​ផែន​ដី​ពី​​អាចម៌​ផ្កាយ។

​យោង​តាមបញ្ជី​មហា​សេដ្ឋី​របស់ Forbes បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​របស់​បុរស​មាន​កំណើត​នៅ​អាហ្វ្រិក​ខាង​ត្បូង​អាយុ​៥០​ឆ្នាំ​នេះ​បាន​កើន​ឡើង​ខ្លាំង​ក្នុង​សម័យ​កាល​កូវីដ-១៩​រហូត​ដល់​២៥០​ប៊ីលាន​ដុល្លារ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម