Connect with us

ព័ត៌មានជាតិ

មកដឹងតម្លៃគ្រឿងសមុទ្រ លក់នៅខេត្តកែប និងកំពត នាដើមសប្ដាហ៍នេះ

បានផុស

នៅ

បើទោះជាថ្ងៃដើមសប្តាហ៍ ពុំសូវមានក្រុមភ្ញៀវទៅដើរលេងកម្សាន្ដ នៅខេត្តកែបច្រើនក៏ដោយ តែបើក្រលេកមើលការលក់ដូរគ្រឿងសមុទ្រ នៅក្នុងខេត្តមួយនេះ ហាក់នៅតម្លៃធម្មតា គ្មានភាពប្រែប្រួលឡើយ ដែលនេះជាកត្តាមួយបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋមានលទ្ធភាព អាចប្រកបអាជីវកម្មរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និងចិញ្ចឹមគ្រួសារបានកាន់តែប្រសើរ។នេះបើយោងតាមការលើកឡើង ពីលោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១នេះ។

ទោះជាយ៉ាងណាក្តីលោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានបញ្ជាក់ថា ទោះជាប្រទេសកម្ពុជាយើង ជាពិសេសខេត្តកែប កំពុងរងនូវវិបត្តិខ្លះៗ ដោយសារកូវីដ-១៩ តែការលក់ដូរទំនិញ និងគ្រឿងសមុទ្រ គឺមានហាង ឆេងធម្មតា (តម្លៃទូទៅ)។ ប៉ុន្តែមានពេលខ្លះ តម្លៃគ្រឿងសមុទ្រអាចមានហាងឆេងឡើង ចុះបន្តិចបន្តួច តែក៏មិនឡើងថ្លៃហួសហេតុពេក នោះដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា សម្រាប់តម្លៃទូទៅក្នុងសប្តាហ៍នេះ ដូចជា៖ បង្គាស្រស់លេខ១ ក្នុង១គីឡូក្រាម តម្លៃ ៥០,០០០៛,មឹកស្រស់លេខ ១ ក្នុង ១គីឡូក្រាម តម្លៃត្រឹមតែ ៤៥,០០០៛ ឬ៤០,០០០៛ ,ក្តាមសេះលេខ ១ មានតម្លៃ ៦៥,០០០៛។ ចំណែកមុខទំនិញផ្សេងៗ ទៀត គឺមានភាពប្រែប្រួលបន្តិចបន្តួច។

ដោយឡែកបើយោងតាម ការលើកឡើងពីលោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត ក៏បានបញ្ជាក់ផងដែរថា តម្លៃគ្រឿងសមុទ្រ រួមទាំងមុខទំនិញផ្សេងៗ នៅទីផ្សារខេត្តកំពត ក៏មានហាងឆេងប្រហាក់ប្រហែលគ្នានឹងខេត្តកែបដែរ។ ជួនកាលអាចខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយទោះជាបែបណា លោកនឹងខិតខំជំរុញឲ្យរាល់មុខទំនិញ ក្នុងស្រុកមានលំនឹង និងមានគុណភាពខ្ពស់ ដើម្បីប្រកួតប្រជែងមុខទំនិញនានា ក្នុងទីផ្សារក្នុងស្រុក របស់យើង៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម