Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងមុននេះបន្តិចនៅស្រុកត្រាំកក់

បានផុស

នៅ

ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់ក្បឿងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់​ទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០​នាទី ថ្ងៃត្រង់ទី​១៤ ខែធ្នូ ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាការណ៍សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ០៦x០៧ ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង មាន​ម្ចាស់​ឈ្មោះ សេង ហួរ ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខ​របរ​កសិក​រ។

ក្នុងគ្រោះអគ្គិភ័យនេះបានបំផ្លាញសម្ភារៈដូចជា​ ប្រាក់​ចំនួន ១១,៥០០,០០០ លាន​រៀល​ តុ​ឈើ​ចំនួន ០១ គ្រែឈើ​ចំនួន០២ និង​សំលៀកបំពាក់​មួយចំនួន​ធំ តែមិនបណ្ដាលឲ្យឆេះ​ឆ្លង​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​ ឬមានអ្នករងរបួសឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ គឺបណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០៣​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ចំនួន​០២​គ្រឿង និង​ស្រុក​ត្រាំកក់​ចំនួន​០១​គ្រឿង ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​រថយន្ដ៕ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម