នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសថា នឹងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលក្លែងបន្លំឋានៈ និងក្លែងឯកសារនានារបស់គណបក្ស
គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈ និងក្លែងឯកសារនានារបស់គណបក្ស ដែលធ្វើឲ្យមានការភ័ន្តច្រឡំដល់សមាជិក-សមាជិកា គណបក្ស និងសាធារណជន។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ដែរថា បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែង និងសម្រេចរាល់ការងារ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្ដីទី ស្របតាមច្បាប់។ ក្នុងនោះ ក៏បានប្រកាសបដិសេធទាំងស្រុង ចំពោះសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃអង្គប្រជុំវិសាមញ្ញ គណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ដែលបានរៀបចំដោយបុគ្គលមួយចំនួនតូច ដែលបាត់បង់នីតិសម្បទា និងបាត់បង់សមាជិកភាព ពីគណបក្សរួចទៅហើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង