ព័ត៌មានជាតិ
ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធសណ្ឋាគារផ្កាយ៥ ថ្មីមួយទៀតនៅភ្នំពេញ
ថ្ងៃស្អែក ទី ១៥ខែ ធ្នូ ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលបានដាក់ឲ្យដំណើរការកាលពីដើមឆ្នាំ ២០២១។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារផ្កាយប្រាំ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និង វិនិយោគទុនមកពីសហរដ្ឋអាមេរិក ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មានបន្ទប់ចំនួន ២៤៧បន្ទប់ មានភោជនីយដ្ឋានប្រណីត សាលប្រជុំដ៏ទំនើប បន្ទប់ស្ប៉ា ស្កាយបារ៍ ព្រមទាំងសេវាកម្មជាច្រើនទៀត ។ Market Café & Lounge ត្រូវបានរចនាឡើងដោយអនុញ្ញាតឲ្យពន្លឺព្រះអាទិត្យចាំងចូលមកយ៉ាងគ្រប់គ្រាន់និងមានបម្រើអាហារដ៏ឆ្ងាញ់ពិសា ។ The Attic បារ៍ ដែលស្ថិតនៅជាន់ទី ២ នៃវីឡាសម័យអាណានិគមបារាំងក៏ត្រូវបានរចនាយ៉ាងល្អឯកដោយផ្តល់ជូនបរិយាកាសនៃការច្របាច់បញ្ចូលគ្នានៃស្ថាបត្យកម្មសម័យទំនើប និងសម័យអាណានិគមបារាំង ។ ភោជនីយដ្ឋាន FiveFive Rooftop & Bar ដែលស្ថិតនៅជាន់ទី ១៤ អាចមើលឃើញទេសភាពដ៏ត្រកាលនៃទន្លេចតុមុខ ។ Metropole Underground គឺជាបារ៍ដែលស្ថិតនៅជាន់ក្រោមដី ។

សណ្ឋាគា ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានអភិរក្សវីឡាសម័យអាណានិគមបារាំង ដោយបានកែលម្អឲ្យមានភាពរឹងមាំ ដោយរក្សាទម្រង់ និងរចនាបថដើមទាំងស្រុង ដែលនេះ គឺជាផ្នែកមួយនៃការរក្សាអត្តសញ្ញាណក្នុងតំបន់ ។ ចំណុចសំខាន់បំផុតរបស់សណ្ឋាគារនេះ គឺអគារបេតិកភណ្ឌសម័យបារាំង ដែលត្រូវបានជួសជុលកែលម្អឡើងវិញយ៉ាងស្រស់ស្អាត ហៅជាទូទៅថា ខឡូញាលហោស។ មានពាក្យចចាមអារ៉ាមថា ភូមិគ្រឹះនោះ ត្រូវបានសាងសង់ឡើង ធ្វើជាព្រះរាជដំណាក់សម្រាប់ព្រះអង្គម្ចាស់ក្សត្រីយមួយអង្គនាដើមទសវត្សរ៍ឆ្នាំ១៩០០។ ស្ថាបត្យករ បានចំណាយពេលយ៉ាងច្រើន ដើម្បីជួសជុលកែលម្អភូមិគ្រឹះនេះឡើងវិញ ដែលបច្ចុប្បន្ននេះ ភូមិគ្រឹះនេះ គឺជាច្រកចូល និងជាកន្លែងទទួលភ្ញៀវរបស់សណ្ឋាគារ ។

គួររំលឹកជូនថា ការសម្ពោធសណ្ឋាគារនេះ ត្រូវបានលើកពេលម្តងហើយកាលពីខែកុម្ភៈ២០២១ ។ កម្មវិធីសម្ពោធសណ្ឋាគារ«ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ»ដែលជាសណ្ឋាគារវិនិយោគរវាងខ្មែរ និងសហរដ្ឋអាមេរិក ដំបូងគ្រោងធ្វើនៅថ្ងៃទី ២៦ ខែកុម្ភៈ ២០២១ ដោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធដាក់ដំណើរការសណ្ឋាគារ តែដោយសារបញ្ហាកូវីដ១៩ ក៏បានផ្អាកទៅវិញ៕
អត្ថបទ ៖ ណារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?