ជីវិតកម្សាន្ដ
ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យនាឱកាសចុងឆ្នាំ!
ពេលវេលាដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ បានមកដល់ម្តងទៀតហើយ! ណាហ្គាវើលដ៍ សូមចូលរួមអបអរជាមួយពុកម៉ែបងប្អូនទាំងអស់ នៅក្នុងឱកាសដ៏ពិសេសនេះ ដោយផ្តល់ជូននូវការតុបតែងដ៏ទាក់ទាញ ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ នំប្រពៃណី និងការផ្តល់ជូនជាច្រើនទៀត។ សូមអញ្ជើញទៅណាហ្គាវើលដ៍ ដើម្បីទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៅក្នុងខែធ្នូនេះ!
នៅក្នុងអគារណាហ្គាវើលដ៍ ត្រូវបានតុបតែងដោយអំពូលភ្លើងយ៉ាងភ្លឺផ្លេកដែលបង្កើតនូវបរិយាកាសដ៏មនោរម្យសម្រាប់គ្រប់គ្នា។ ប្រសិនបើពុកម៉ែបងប្អូនចង់ថតរូបជាមួយម៉ាស់ស្កុតរូបខ្ញី សូមស្វែងរកគាត់នៅក្នុងអគារពីម៉ោង ៣ រសៀលដល់ម៉ោង ៨ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៦ ដល់ ២៦ ខែធ្នូ។ ខាងក្រៅអគារណាហ្គាវើលដ៍នៅលើសួនច្បារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានការតុបតែងជាមួយនឹងអំពូលភ្លើងណូអែលដ៏ទាក់ទាញ! បំភ្លឺពីម៉ោង ៥:៣០ ល្ងាចដល់ម៉ោង ១១ យប់រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រូបធំៗដែលត្រូវបានដំឡើងនៅលើសួនច្បារ រួមមាន រូបមនុស្សព្រិល រូបក្តាន់ រូបស្ករគ្រាប់ រូបលោកតាណូអែល រូបផ្កាយ និងរូបដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រផងដែរ។ ក្នុងខណៈពេលថតរូប សូមរក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់មុខឲ្យបានគ្រប់ៗគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-14_15-16-26-1024x724.jpg)
រីករាយថ្ងៃឈប់សម្រាកចុងឆ្នាំ និងពិសាម្ហូបដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) ដែលពុកម៉ែបងប្អូនអាចពិសាអាហារប៊ុហ្វេពេលល្ងាចតាមចិត្ត ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ រៀងរាល់ថ្ងៃ ពីថ្ងៃទី១៥ ដល់ ៣១ ខែធ្នូនៅក្នុងភោជនីយដ្ឋានដែលមានបរិយាកាសដ៏ល្អ និងម៉ាស៊ីនបាញ់ព្រិលដែលពុកម៉ែបងប្អូនអាចថតដើម្បីបង្ហោះនៅក្នុងបណ្តាញសង្គម។ ម្នាក់ត្រឹមតែ ១៨$ ពុកម៉ែបងប្អូន អាចពិសាម្ហូបពិសេសៗឥតកំណត់ ដូចជា អយស្ទ័រស្រស់ សាច់អាំង ម្ហូបពេញនិយមបែបអាស៊ី ម្ហូបអឺរ៉ុប បង្អែម និងអាហារជាច្រើនមុខទៀត។ បន្ថែមម្នាក់ ១០$ សម្រាប់ការពិសាស្រាទំពាំងបាយជូរឥតកំណត់។ សម្រាប់ថ្ងៃពិសេសនៅថ្ងៃទី២៤ ទី២៥ និងទី៣១ ខែធ្នូ ពុកម៉ែបងប្អូន អាចកុម្ម៉ង់ម្ហូបជាច្រើនមុខបន្ថែមទៀត (ម្នាក់ ២៥$)។ \
សម្រាប់ការអបអរបុណ្យណូអែលប្រកបដោយភាពស្និទ្ធស្នាលនៅថ្ងៃទី២៤ និង ២៥ ខែធ្នូ ពុកម៉ែបងប្អូន អាចអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet ជាន់ទី១ ណាហ្គាវើលដ៍ទី១។ ម្នាក់ត្រឹមតែ ៤៥$ ពុកម៉ែបងប្អូន នឹងអាចពិសាអាហារឈុតពេលល្ងាច ៥ មុខ រួមមាន មាន់ទួគីដុត (ពិសាឥតកំណត់) នំណូអែលដុតជាមួយស្រា ស្រាទំពាំងបាយជូរមួយកែវឥតគិតថ្លៃ និងអាហារជាច្រើនទៀត។ បម្រើជូនពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់។ ទំនាក់ទំនងកក់ទុកមុន ០១៥ ៤០២ ៣៤៥ ឬ [email protected] ។
ចែករំលែកភាពផ្អែមល្ហែម និងក្តីស្រឡាញ់ចេញពីបេះដូងក្នុងឱកាសបុណ្យណូអែល! នំប្រពៃណីសម្រាប់មនុស្សជាទីស្រឡាញ់របស់ណាហ្គាវើលដ៍ រួមមាន នំរូបផ្ទះរសជាតិខ្ញី នំរូបដើមឈើណូអែល នំដុត នំស្តូឡិន នំផាយ នំរូបគល់ឈើ និងនំជាច្រើនទៀត! មានលក់រៀងរាល់ថ្ងៃ ពីម៉ោង ១០ ព្រឹកដល់ ១០ យប់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២)។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-14_15-16-31-1024x724.jpg)
ជួបជុំ និងពិសាមាន់ទួគីដុតនៅគេហដ្ឋានជាមួយមនុស្សជាទីស្រឡាញ់! មាន់ទួគីដុតដ៏ឈ្ងុយឆ្ងាញ់នេះ តម្លៃ ៩៩$ ប៉ុណ្ណោះ (មាន់ទាំងមូលទម្ងន់ ៥,៥-៦,៥ គីឡូក្រាម) មានញាត់ជាមួយនឹងគ្រឿងផ្សំប្រពៃណីណូអែល ដូចជា គ្រាប់កៅឡាក់ កូនដំឡូង កូនស្ពៃ បន្លែ ទឹកជ្រលក់ខ្ទឹមបារាំង និងទឹកជ្រលក់គ្រែនបឺរី។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/photo_2021-12-14_15-16-22-1024x724.jpg)
ផ្តល់ជូនពីថ្ងៃទី២០ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២១។ សូមណែនាំឲ្យកក់ ២៤ ម៉ោងទុកជាមុននៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) តាមរយៈ ០១៥ ៤០២ ៣៤៥ ឬ [email protected]។ បន្ទាប់ពីបុណ្យណូអែល ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាអាហារឈុតពេលល្ងាចអបអរឆ្នាំថ្មី២០២២ ពិសេសនៅភោជនីយដ្ឋានបារាំង Le Gourmet ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ នៅថ្ងៃទី៣១ ខែធ្នូ ។ អាហារឈុតពេលល្ងាចប្រពៃណីបែបបារាំង ៥ មុខជាមួយនឹងស្រាប្រូសេកូមួយកែវឥតគិតថ្លៃ ម្នាក់ ៦៥$ ប៉ុណ្ណោះ។
នៅរាត្រីថ្ងៃទី៣១ ខែធ្នូ នឹងមានការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យដែលពុកម៉ែបងប្អូនអាចមកធ្វើជាសាក្សីដើម្បីស្វាគមន៍ឆ្នាំសកលជាមួយគ្នានៅណាហ្គាវើលដ៍។ កញ្ចប់ស្នាក់នៅបន្ទប់សណ្ឋាគារ មានបូកបញ្ចូលម្ហូបពិសេស ហើយពុកម៉ែបងប្អូនអាចពិសាអាហារ និងទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនៃកាំជ្រួចពីបន្ទប់សណ្ឋាគារផងដែរ។ សូមកក់បន្ទប់តាមរយៈអ៊ីម៉ែល [email protected] ។
ប្រសិនបើពុកម៉ែបងប្អូនចង់មកកម្សាន្តនៅក្លឹបបន្ទាប់ពីរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីរួច សូមអញ្ជើញទៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដែលមានការសម្តែងតន្ត្រីផ្ទាល់ ឌីជេ ភេសជ្ជៈពិសេស និងអ្វីៗដែលរំភើបជាច្រើនទៀត។ ហើយនៅថ្ងៃទី១ និងទី២ ពុកម៉ែបងប្អូន អាចអញ្ជើញទៅពិសាអាហារថ្ងៃត្រង់ស្វាគមន៍ឆ្នាំថ្មីឥតកំណត់នៅភោជនីយដ្ឋាន 2Pangea ម្នាក់ត្រឹមតែ ១៨$ (៩$ សម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ) ដែលមានអាហារសម្រន់ អាហារចម្បង និងបង្អែមពិសេសផងដែរ។ បន្ថែម ១០$ ក្នុងម្នាក់ដើម្បីអាចពិសាស្រាទំពាំងបាយជូរឥតកំណត់។ ទំនាក់ទំនងកក់ទុកមុនតាមរយៈ ០១៥ ៤០២ ៣៤៥ ឬ [email protected] ។
សូមអញ្ជើញទៅទទួលយកនូវបទពិសោធន៍ដ៏សប្បាយរីករាយនៅណាហ្គាវើលដ៍។ រីករាយបុណ្យណូអែល និងសួស្តីឆ្នាំថ្មី ឆ្នាំសកល!
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?