សន្តិសុខសង្គម
បុរសជនជាតិអាល្លឺម៉ង់ម្នាក់ដេកស្លាប់ក្នុងផ្ទះជួល សមត្ថកិច្ចប្រាប់ពីមូលហេតុនៃការស្លាប់
បុរសចំណាស់ជាជនជាតិបរទេសម្នាក់បានដេកស្លាប់ក្នុងផ្ទះជួលរបស់ខ្លួន ដោយការស្លាប់នេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីជំងឺគាំងបេះដូង។
ហេតុការណ៍ភ្ញាក់ផ្អើលដោយសារមានជនបរទេសដេកស្លាប់ខាងលើ បានកើតឡើងនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីព្រឹក។
តាមរបាយការណ៍ដែលទទួលបានពីសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យដែលមកពិនិត្យធ្វើកោសល្យវិច័យ បានឱ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ Flora Victor ភេទប្រុស អាយុ៧១ឆ្នាំ ជនជាតិអាល្លឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C2YX3N4PT ជាភ្ញៀវទេសចរ ស្លាប់ដោយសារជំងឺគាំងបេះដូង។ បុរសរងគ្រោះស្នាក់នៅផ្ទះជួល ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
បច្ចុប្បន្នសពជនជាតិបរទេសខាងលើ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ(ជាមិត្តភ័ក្ដិ)តាមការណែនាំពីស្ថានទូតអាល្លឺម៉ង់ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន