Connect with us

ព័ត៌មានជាតិ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចុះ​ដឹកនាំ​ការសាកល្បង​ត្រៀម​ពិធី​សម្ពោធ​វិមាន​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

បានផុស

នៅ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ (CAMSOC)​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរកត​តេ​ជោ​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ពិធី​រាប់​ថយក្រោយ ៥០០​ថ្ងៃ​និង​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​ការ ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​លម្អិត​និង​ដោះស្រាយ​បញ្ហា​សេសសល់​មួយចំនួន​នេះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏​ទទួលបាន​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បន្ថែម​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ជុំវិញ​ពី​ការចូលរួម​ពី​មហាជន​ក្នុង​រង្វង់​១៥,០០០​នាក់​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ នា​ថ្ងៃ ទី​១៨ ខែធ្នូ​ខាងមុខនេះ។

លោក​អគ្គលេខាធិការ​បន្ថែម​ថា ​នៅក្នុង​ផ្នែក​នីមួយៗ​គឺ​មាន​ការទទួលខុសត្រូវ​ខ្ពស់​ទាំង​ផ្នែក​សន្តិសុខ សណ្តាប់​ឆ្នាប់ ជាពិសេស​គឺ​លើ​ផ្នែក​រៀបចំ​ដែល​មាន​ចំនួន​មនុស្ស​ចូលរួម ច្រើនជាង​១ ម៉ឺន​នាក់ ដែល​នេះ​ជា​លើកដំបូង​នៅក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​ត្រូវ​រៀបចំ​ទុកជាមុន​ឱ្យបាន​ល្អប្រសើរ​រួមទាំង​ការអនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ -១៩​ផង​ដែរ។ ដោយឡែក​នៅក្នុង​ពិធី​សម្តែង​សាកល្បង​ថ្ងៃនេះ​យើង​បានរៀបចំ​ផ្នែក​នីមួយៗ​មាន​ភាពរលូន​ដោយមាន​ក្រុម​សម្តែង​គ្រប់គ្រាន់​ហើយ​ត្រូវ​បន្ត​សម្តែង​ការ​សាក ល្បង​២​ទៅ​៣​ដង​ទៀត​មុន​ដល់​ថ្ងៃ​ពិធី​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ពីព្រោះ​ពិធី​ធំ​នេះ​គឺ​ត្រូវការ​ពេលវេលា​និង​កែសម្រួល​ខ្លះៗ ។​ជារួម​គឺ​ការសម្តែង​សាកល្បង​និង​គ្រប់ផ្នែក​ផ្សេងៗ ទៀត​ដំណើរការ​ដោយ​រលូន​មិនមាន​អ្វី​ជា​បញ្ហា​ធំ​នោះ​ឡើយ​។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​គណៈកម្មការ​បច្ចេក​ទេស​ទាំងអស់​ព្រមទាំង​បាន​កោតសរសើរ​ចំពោះ កីឡាករ កីឡាការិនី សិល្បករ សិល្បការិនី​ទាំងអស់​កំពុង​ប្រឹងប្រែង​ហាត់​សម និង​ចូលរួម ប្រកបដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ពិសេស​គឺ​លោកគ្រូ អ្នកគ្រូ​ក៏​កំពុង​ខិតខំ​យ៉ាងសកម្ម​បំផុត៕

ដោយ​ ៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម៤៩ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម