Connect with us

ព័ត៌មានអន្ដរជាតិ

រថយន្តដឹកប្រេងកំពុងឆេះ បែរនាំគ្នាទៅប្រមូលប្រេងធ្លាយ ស្រាប់តែផ្ទុះស្លាប់ជាង៦០នាក់ នៅហៃទី

បានផុស

នៅ

មនុស្សជាង៦០នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានផ្ទុះឆេះនៅភាគខាងជើងប្រទេស ហៃទី។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តនេះបង្កគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Cap-Haïtien ហើយជនរងគ្រោះ បានព្យាយាមទៅប្រមូលប្រេងដែលលេចធ្លាយ នៅពេលរថយន្តឆេះ។

មន្ទីរពេទ្យក្នុងស្រុក គឺពោរពេញទៅដោយអ្នករងរបួសនៅក្នុងការផ្ទុះនេះ។

រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកន្លែងកើតហេតុក្នុងទីក្រុងធំលំដាប់ទីពីររបស់ប្រទេសហៃទី។ សាក្សី​ម្នាក់​បាន​ពណ៌នា​កន្លែង​ផ្ទុះ​នោះ​ថា ដូច​ជា “ឋាននរក”។

មនុស្សរាប់សិបនាក់ បានរងរបួសនៅក្នុងការផ្ទុះនេះ ហើយក្រុមគ្រូពេទ្យក្នុងតំបន់និយាយថា ចំនួនអ្នកស្លាប់នឹងកើនឡើង។

ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលដែលប្រទេសហៃទី កំពុងជួបប្រទះនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ខណៈក្រុមក្មេងទំនើងដ៏មានអំណាច បានដណ្តើមគ្រប់គ្រងការចែកចាយប្រេងឥន្ធនៈភាគច្រើននៅទូទាំងប្រទេស។

ប្រទេសហៃទី ក៏ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏ធំមួយផងដែរ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី Jovenel Moise កាលពីដើមឆ្នាំនេះ៕

សូមទស្សនាវីដេអូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម