ព័ត៌មានអន្ដរជាតិ
កូវីដផ្តាច់ជីវិតជនជាតិអាមេរិក លើស៨០ម៉ឺននាក់ ជាចំនួនខ្ពស់បំផុតលើលោក (មានវីដេអូ)
ជនជាតិអាមេរិកជាង ៨០០,០០០ នាក់ឥឡូវនេះ បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតពីជំងឺរាតត្បាតសកល។
រឿងនេះកើតឡើងចំពេលដែលសហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដឈានដល់៥០លានករណី កាលពីថ្ងៃចន្ទ។
ការស្លាប់ភាគច្រើន ត្រូវបានកត់ត្រាក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំង និងមនុស្សចាស់ ហើយក្នុងឆ្នាំ២០២១នេះ ជនជាតិអាមេរិកបានស្លាប់ច្រើនជាងក្នុងឆ្នាំ២០២០ទៅទៀត។
សហរដ្ឋអាមេរិក កំពុងជួបប្រទះរលកនៃការស្លាប់ជាថ្មីម្តងទៀត ក្នុងអត្រាគួរឲ្យព្រួយបារម្ភ។ ការស្លាប់មនុស្ស១០០,០០០នាក់ បានកើតឡើងក្នុងរយៈពេល១១សប្តាហ៍ចុងក្រោយ ដែលជាល្បឿនដ៏លឿន។
វាមានរយៈពេលជាង៦៥០ថ្ងៃ ចាប់តាំងពីអ្នកជំងឺជនជាតិអាមេរិកដំបូងបង្អស់ បានស្លាប់ដោយសារកូវីដ នៅក្នុងទីក្រុង Seattle នៃរដ្ឋ Washington។
ចំនួនសរុប៨០០,០០០នាក់ គឺលើសពីចំនួនប្រជាជននៃទីក្រុងនានាដូចជា Boston ឬ Washington DC ទៅទៀត។ ចំនួននេះក៏មានន័យផងដែរថា អាមេរិកមានប្រជាជនស្លាប់អំឡុងជំងឺរាតត្បាត ច្រើនជាងក្នុងសង្គ្រាមលោកលើកទី២ ដល់ទៅទ្វេដងឯណោះ។
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិក គឺលើសពីប្រទេសផ្សេងទៀត ឆ្ងាយណាស់។ ប្រទេសមានអ្នកស្លាប់ដោយសារកូវីដខ្ពស់បំផុតលំដាប់ទី២គឺប្រេស៊ីល ដែលមានអ្នកស្លាប់ជាង៦១៦,០០០នាក់ និងទី៣គឺឥណ្ឌា មានអ្នកស្លាប់ជាង៤៧៥,០០០នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត អាមេរិក រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់