សន្តិសុខសង្គម
ដឹកប្រពន្ធចេញពីកន្លែងធ្វើការត្រូវក្រុមចោរវាយប្លន់យកម៉ូតូបាត់
ប្តីប្រពន្ធពីរនាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងចេញពីកន្លែងធ្វើការ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូ ពីរគ្រឿងធ្វើសកម្មភាពធាក់ផ្ដួលរួចវាយប្លន់យកម៉ូតូបានសម្រេចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាអាធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះប្ដីមានឈ្មោះ ស៊ាន តុលា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើត នៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកប្រពន្ធមានឈ្មោះ ស្រីអូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេពីរនាក់ប្ដីប្រពន្ធបានជិះម៉ូតូ suzuki និច មួយគ្រឿង ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1TZ-9210 ចេញពីកន្លែងធ្វើការគោបំណងមកកន្លែងស្នាក់នៅ ដោយធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងម៉ាក pcx មួយគ្រឿង និងម៉ាកនិចមួយគ្រឿងដោយមិនចាំស្លាកលេខ ជិះតាមពួកគេពីក្រោយ ហើយបានធ្វើសកម្មភាពធាក់ពួកគេឲ្យដួលរួចយកមួកសុវត្តិភាពវាយទៅលើពួកគេបន្ថែមទៀតបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសស្រាល ។ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាលើកយកម៉ូតូ រួចជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់សមត្ថកិច្ច។ ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យមួយក្រុមនោះត្រូវរូបគេស្គាល់មុខទាំងអស់។

ក្រោយកើតហេតុជនរងគ្រោះប្ដីប្រពន្ធពីរនាក់បាននាំគ្នាដើររហូតមកដល់ផ្សារព្រៃទា រួចបានទំនាក់ទំនងហៅសាច់ញាតិមកយកទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ