ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជំនាញ ថៃ ប្រាប់កុំប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងដូសទី ៤
នៅ ក្នុងការបង្ហោះ Facebook កាលពីថ្ងៃអង្គារ អ្នកជំនាញខាងមេរោគថៃលោកវេជ្ជបណ្ឌិត Yong Poovorawan បាននិយាយថា កូវីដ ១៩ គឺជាជំងឺថ្មី ហើយវ៉ាក់សាំងរបស់វាក៏ថ្មីផងដែរ ។ ដូច្នេះហើយវិធីល្អបំផុតក្នុងការកម្ចាត់មេរោគគឺត្រូវប្រមូលចំណេះដឹងបន្តិចម្តងៗអំពីអ្វីដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយហានិភ័យចំពោះអ្នកទទួលការចាក់វ៉ាក់សាំង ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Yoong-4.jpg)
លោកបាននិយាយថា រហូតមកដល់ពេលនេះ យើងដឹងថា ការចាក់វ៉ាក់សាំងចំនួន ២ ដូសអាចការពាររោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ ១៩ ។ ទោះយ៉ាងណាក៏ដោយ ដើម្បីរក្សាភាពស៊ាំខ្ពស់ ការចាក់ដូសជំរុញ ឬដូសទី ៣ ត្រូវបានទាមទារ ។
លោកបានស្នើថា “ដោយផ្អែកលើចំណុចនេះ មនុស្សគ្រប់គ្នាគួរតែទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ២ ដូស ហើយបន្ទាប់មកដូសជំរុញ នៅ ពេលដែលពួកគេអាចធ្វើបាន” ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/4-doses.jpg)
លោក Yong បញ្ជាក់ថា “វាមិនចាំបាច់គិតពីការចាក់ដូសទី ៤ ទេ ។ ជំនួសមកវិញ យើងគួរតែរង់ចាំរហូតដល់យើងដឹងបន្ថែមអំពីកូវីដ ១៩ ឬរហូតដល់វ៉ាក់សាំងជំនាន់ថ្មីត្រូវបានបង្កើតឡើង” ។
លោកបាននិយាយថា ការរង់ចាំគឺជារឿងល្អបំផុតដែលត្រូវធ្វើ ចាប់តាំងពីការចាក់ដូសនីមួយៗនៅ ចន្លោះពេលសមស្របមួយដើម្បីឲ្យវ៉ាក់សាំងមានពេលវេលាគ្រប់គ្រាន់ដើម្បីជំរុញភាពស៊ាំ ។ លោកបានបន្ថែមថា លើសពីនេះទៅ ទៀត ការប្រញាប់ប្រញាល់ចាក់វ៉ាក់សាំងច្រើនដូសពេកអាចបង្កើនហានិភ័យនៃផលរំខានទៅ វិញទេ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Thailand-4-1.jpg)
ជាចុងក្រោយអ្នកជំនាញរូបនេះបាននិយាយថា “ប្រសិនបើអ្នកបានចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤ អ្នកគួរតែពន្យារពេលសម្រាប់ពេលនេះ ហើយរង់ចាំយ៉ាងហោចណាស់ ៦ ខែ បន្ទាប់ពីការចាក់លើកទី ៣ របស់អ្នក ។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនាពេលអនាគតទេ ។ វាអាចមានវីរុសបំប្លែងខ្លួនថ្មី ឬវ៉ាក់សាំងប្រភេទថ្មី” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ថៃ ព្រមានផ្ទុះ អូមីក្រុង ខ្លាំងក្លាក្រោយការប្រារព្ធពិធីឆ្លងឆ្នាំ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ