Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក ជួយសម្រួល ផ្ដល់កន្លែងស្នាក់នៅ ដល់បេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ

បានផុស

នៅ

សភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញសេចក្ដីណែនាំ ទៅ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ស្ដីពី ការចូលរួមចំណែកក្នុងការសម្របសម្រួលដល់សិស្សានុសិស្ស ដែលនឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២០ ២០២១ ដោយមានការផ្ដល់ទីកន្លែងស្នាក់នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ម៉ានី ប្រធាន សភាពសហព័ន្ធយុវជនកម្ពុជា មានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកសម្របសម្រួលតាមលទ្ធភាពដល់បេក្ខជនមួយចំនួន ដែលមានលំនៅ ឆ្ងាយពីមណ្ឌលប្រឡង នៅ តាមបណ្ដារាជធានី-ខេត្ត ដែលអាចមានការលំបាកដូចជា ការធ្វើដំណើរ ការស្នាក់នៅ ជាដើម, គណៈកម្មាធិការកណ្ដាលសភាពសហព័ន្ធយុវជនកម្ពុជា សូមណែនាំដល់ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត ពិនិត្យលទ្ធភាព សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានរាជធានីខេត្ត លើការសម្របសម្រួលដល់បេក្ខជន ដែលត្រូវមកប្រឡងនៅ ទីរួមខេត្ត និងទីតាំងប្រមូលផ្ដុំបណ្ឌលប្រឡងដទៃទៀត ទៅ តាមលទ្ធភាពដែលអាចធ្វើទៅ បានទាំង កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់ ម៉ូតូ នៅ ក្រៅ មណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួនទៀតតាមរយៈគ្រប់រូបភាព និងតាមលទ្ធភាពដែអាចជួយបាន ដោយគោរពឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល។

ទាក់ទងទៅ នឹងការចូលរួមចំណែករបស់ ស.ស.យ.ក ក្នុងការសម្របសម្រួលដល់សិស្សានុសិស្សដែលនឹងចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១, ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅ ថ្ងៃទី ១៤ ខែធ្នូនេះ បានថ្លែងអំណរគុណចំពោះ សភាពសហព័ន្ធយុវជនកម្ពុជា ដែលចូលរួមចំណែកក្នុងការជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្ស នូវកន្លែងស្នាក់នៅ ព្រមទាំងតម្រូវការចាំបាច់ផ្សេងៗ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះយុវជនកម្ពុជា។

គួរបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រទុតិភូមិនៅ ឆ្នាំ ២០២១នេះ នៅ ទូទាំងប្រទេសមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១១៥ ១៤៩ នាក់។ ក្នុងនោះបេក្ខនារី ៦០ ៦៨២ នាក់, បេក្ខជនស្វៃរិន ៤៣៣៤នាក់ (នារី ១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា ៣ ៤៦១​នាក់ (នារី ១០៥៣នាក់), បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២ ០៤៣នាក់ (នារី ៤៦៨នាក់) ចែកជា ២០៤ មណ្ឌល ស្មើនឹង ៤ ៦៥២ បន្ទប់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៤ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៥ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម