Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ ដាក់ប្រដាប់ភេទក្នុងមេសោ ស្រាប់តែដកមិនចេញ ស្រែកសុំគេឯងឲ្យជួយ

បានផុស

នៅ

នេះគឺជារឿងមួយដែលសឹងតែគ្មានអ្នកណាជឿ ប៉ុន្តែវាបានកើតឡើងពិតមែននៅក្នុងទីក្រុង បាងកក នៃប្រទេសថៃ។

បុរស​ម្នាក់​បានជាប់ប្រដាប់ភេទរបស់គាត់ ​ក្នុង​មេសោ ហើយតម្រូវឲ្យមានការជួយសង្គ្រោះជា​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងសង្កាត់ ផាយ៉ាថៃ នៃទីក្រុងបាងកក ដោយក្រុមអ្នកជួយសង្គ្រោះរបស់មូលនិធិ Ruam Katanyu ត្រូវបានហៅទៅកាន់កន្លែងកើតហេតុ។

នៅពេលទៅដល់ ពួក​គេ​បាន​ប្រទះ​ឃើញ​បុរស​​មាន​ស្នាម​សាក់ម្នាក់ ​ជាប់​ប្រដាប់​ភេទទៅ​នឹងមេសោ។

នៅទីបំផុត ក្រុមជួយសង្គ្រោះបានប្រើឧបករណ៍ពិសេស ដើម្បីកាត់មេសោ ជួយបុរសម្នាក់នោះ។

ទោះបីជាយ៉ាងណាក៏ដោយ អាយុ និងអត្តសញ្ញាណរបស់បុរសម្នាក់នោះ មិនត្រូវបានបញ្ចេញជាសាធារណៈទេ ហើយរូបថតរបស់គាត់ ត្រូវបានចែកចាយក្នុងបណ្តាញសង្គម។

ប្រដាប់ភេទរបស់គាត់ ឡើងក្រហម និងហើម ដោយគេមិនដឹងថា វាជាប់អស់រយៈពេលយូរប៉ុនណាហើយទេ។ គេក៏មិនដឹងដែរថា ហេតុអ្វីបានជាគាត់ដាក់ប្រដាប់ភេទចូលក្នុងមេសោ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ដំណើររឿង បុរសអាមេរិក ដែលនាំ Omicron ចូលប្រទេស ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម