Connect with us

ព័ត៌មានជាតិ

លទ្ធផល​ប្រឡង​ឌី​ប្លូ​ម​ឆ្នាំនេះ​ ប្រកាស​តាម​អន​ឡាញ​វិញ​ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩

បានផុស

នៅ

ភ្នំពេញ ​៖ ​ដើម្បី​ការពារ​ការឆ្លង​រីក​រាលដាល​ចូលទៅ​សហគមន៍​ទ្រង់ទ្រាយ​ធំ​នោះ​បាន​តម្រូវ​ឲ្យ​សាលា​នីមួយៗ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ឌី​ប្លូ​ម ​នៅ​ថ្ងៃទី​៧​ ខែធ្នូ ​ឆ្នាំ២០២០​នេះ ​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ជំនួស​ឲ្យ​សិស្ស​ទៅ​មើល​ផ្ទាល់​នៅតាម​សាលារៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក លឹម​ចន្ថា នាយក​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​ហ៊ុនសែន​ជម្ពូ​វ័ន​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៧​ធ្នូ​នេះ​ថា​ «​តាម​ការណែនាំ​ពី​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​គឺ​លទ្ធផល​ប្រឡង​ឆ្នាំនេះ​ត្រូវ​ប្រកាស​តាមរយៈ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដោយ​បាញ់​ចូលទៅក្នុង​គ្រុប​របស់​សិស្ស​តែម្តង​ដោយ​មិនចាំបាច់​ឲ្យ​សិស្ស​មក​មើល​លទ្ធផល​នៅ​សាលា​ទេ​ដោយសារ​ខ្លាច​ការឆ្លង​ជំងឺ​កូ​វីដ​១៩»​។​

លោកនាយក​សាលា​បាន​បន្តថា​ នៅ​ឆ្នាំនេះ​វិទ្យាល័យ​របស់លោក​ក៏ដូចជា​សាលា​ផ្សេងៗ​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​នៅតែ​រក្សាបាន​អត្រា​សិស្ស​ប្រឡង​ជាប់​ជាង​៩០​ភាគរយ​ដូច​ឆ្នាំមុនៗ​ដែរ​លើកលែងតែ​អនុវិទ្យាល័យ​ពោធិចិនតុង​ទេ​ដែលមាន​សិស្ស​ប្រឡង​ជាប់​ជាង​៨០​ភាគរយ​។

លោក​បាន​បន្ថែម​ថា ​សាលា​ក៏បាន​បិទ​លទ្ធផល​ប្រឡង​នៅ​តាម​ក្តា​ខៀន​នីមួយៗ​តែ​រក្សា​គម្លាត​នៅពេល​ដែល​មាន​សិស្ស​ឬ​អាណាព្យាបាល​មក​មើល​។​ប៉ុន្តែ​មាន​សិស្ស ​ឬ ​អាណាព្យាបាល​តិចតួច​ប៉ុណ្ណោះ​ដែល​មក​មើល​ឈ្មោះ​ប្រឡង​ដោយសារ​ពួកគាត់​ខ្លាច​ជំងឺ​កូ​វីដ​១៩​។

ចំណែក កញ្ញា អេង​លាង​រៀន​នៅ​វិទ្យាល័យ​ព្រែក​ដំបូក​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​បាន​ប្រឡង​ជាប់​ឌី​ប្លូ​ម​បាន​លើកឡើង​ថា ​«​នៅ​សាលា​របស់ខ្ញុំ​ក៏​គ្រូ​បាន​បាញ់​លទ្ធផល​ប្រឡង​ចូល​តាម​គ្រុប​សិស្ស​ដូច​នៅ​ភ្នំពេញ​អីចឹង​ដែរ​»​។

កញ្ញា​អេង​លាង​បាន​បន្ត​ថា ការ​ធ្វើ​បែបនេះ​វា​ងាយស្រួល​ដល់​សិស្ស​ដោយ​មិនចាំបាច់​ចំណាយពេល​វេលា​ទៅ​មើល​លទ្ធផល​ប្រឡង​នៅ​តាម​សាលា​ទេ​ពិសេស​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​១៩​ដោយសារ​ចំនួន​សិស្ស​នៅតាម​សាលា​នីមួយៗ​ច្រើន​។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​នៅ​មិនទាន់​បានដឹង​លទ្ធផល​សរុប​នៃ​ចំនួន​បេក្ខជន​ប្រឡង​ជាប់​ប៉ុន្មាន​និង​ធ្លាក់​ប៉ុន្មាន​នោះទេ​ដោយសារ​ការប្រឡង​ឌី​ប្លូ​ម​ខុសពី​បាក់​ឌុប​។

​លោក​បាន​បន្តថា​«​បើ​ប្រឡង​បាក់​ឌុប​លទ្ធផល​ដឹង​នៅ​ថ្ងៃ​តែមួយ​បានតែ​ប្រឡង​ឌី​ប្លូ​ម​វិញ​សាលា​នីមួយៗ​ជា​អ្នករៀបចំ​ដោយ​ខ្លួនឯង​ហើយ​ការប្រកាស​លទ្ធផល​ក៏​ទៅតាម​សាលា​រៀងៗ​ខ្លួន​ប៉ុន្តែ​ក្រសួង​នៅ​មិនទាន់មាន​លទ្ធផល​នៅក្នុង​ដៃ​នៅឡើយ​ទេ​ដោយ​ក្រសួង​ណែនាំ​ឲ្យ​តាម​សាលា​នីមួយៗ​ធ្វើយ៉ាងណា​ប​ញ្ជួ​ន​លទ្ធផល​មក​ឲ្យ​ក្រសួង​ឲ្យ​បាន​ត្រឹម​ថ្ងៃទី​១៤​ធ្នូ​ខាងមុខនេះ​»​។

គួរ​បញ្ជាក់​ថា ​ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​និង​ថ្ងៃទី​១​ធ្នូ​ឆ្នាំ​២០២០​ដោយមាន​បេក្ខជន​សរុប​ចំនួន​១៥៨៧១៧​នាក់​ស្រី​៨៥១៣១​នាក់​និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧២៩​ចែកជា​៧១៤១​បន្ទប់​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម