កីឡា
គោព្រៃកម្ពុជាស្គាល់ជ័យជម្នះដំបូងដោយលត់ឡាវ ៣-០
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាស្គាល់ជ័យជម្នះជាលើកដំបូងសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពានរង្វាន់ AFF Cup នៅប្រទេសសិង្ហបុរី បន្ទាប់ពីបានយកឈ្នះជម្រើសជាតិឡាវដោយលទ្ធផល ៣-០។

ការប្រវគ្គទី១ កម្ពុជាបានទម្លាយសំណាញ់ទីរបស់ឡាវ២គ្រាប់ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទី៣១ និង៤១ បន្ទាប់ពីការលេងរបស់កម្ពុជាធ្វើបានល្អទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ ហើយមានភាគរយគ្រប់គ្រងបានច្រើន។ ចំណែកឡាវបានប្រើទម្រង់ការពារ និងវាយបក ហើយក៏មានឱកាសមុខទីរបស់កម្ពុជាម្តងម្កាលដែរ តែធ្វើមិនបានសម្រេច។

ចំពោះការប្រកួតវគ្គទី២ ក្រុមកម្ពុជារកបានគ្រាប់ទី៣ជាការសម្រេចទីដោយខ្សែប្រយុទ្ធមកពីក្លឹបបឹងកេត សៀង ចន្ធា នៅនាទី៧៤។ ការនាំមុខ ៣-០ រហូតចប់ការប្រកួត។ យ៉ាងណាស្តាយឱកាសចុងម៉ោងពីរបីលើក ប៉ុន្តែខ្សែបម្រើប្រយុទ្ធមកពីក្លឹបព្រះខន្ធរាជស្វាយរៀង អៀន ពិសី ធ្វើមិនបានសម្រេច។
៣ប្រកួតរបស់ក្រុមគោព្រៃកម្ពុជាបានចាញ់ម៉ាឡេស៊ី ដោយលទ្ធផល ១-៣ និងចាញ់ឥណ្ឌូណេស៊ី ២-៤ និងឈ្នះឡាវ ៣-០ ហើយប្រកួតបញ្ចប់ក្នុងពូលនាថ្ងៃទី១៩ ខែធ្នូខាងមុខនេះជាមួយក្រុមខ្លាំង វៀតណាម។

ចំណែកក្រុមជម្រើសជាតិឡាវមិនទាន់ស្គាល់ជ័យជម្នះម្តងណាសោះដោយប្រកួតវគ្គសន្សំពិន្ទុពូលចាញ់ទាំង៤ប្រកួតគឺចាញ់វៀតណាម ២-០, ចាញ់ម៉ាឡេស៊ី ៤-០, ចាញ់ឥណ្ឌូណេស៊ី ៥-១ និងចុងក្រោយចាញ់កម្ពុជា ()។
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ