Connect with us

ព័ត៌មានជាតិ

កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​ការពារ​កូវីដ១៩ ចំនួន​១លានដូស

បានផុស

នៅ

កម្ពុជា​​គ្រោង​ទិញ​វ៉ាក់សាំង​ការ​​ពារជំងឺ​កូវីដ១៩ ចំនួ​ន ១លានដូស នៅ​ពេលឆាប់​ៗ​ខាង​មុខ។ នេះបើតាម​ទំព័រហ្វេសបុកសម្តេចតេជោ​ ហ៊ុន សែន បាន​ចេញផ្សាយមុននេះ។

សម្តេច​បាន​សរសេរ​ថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា សម្តេចបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។ ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ល្ងាចនេះសម្តេច​បានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។សម្តេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

សម្តេច​បាន​បន្ថែម​ថា ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ សម្តេច​ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់​ទិញ​២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

Alibaba បញ្ចេញ​ម៉ូដែល AI ដែល​ខ្លួន​អះអាង​ថា ល្អជាង ​DeepSeek-V3

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ប្រាប់មន្ត្រីផ្ដល់សេវាព្រឹត្តិបត្រថ្កោលទោសពិនិត្យផ្ទៀងផ្ទាត់ឯកសារឱ្យបានត្រឹមត្រូវ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣០ នាទីutes មុន

ព្រឹកថ្ងៃទី ២ បុណ្យចូលឆ្នាំចិននៅភ្នំពេញ មានគ្រូ និងសិស្ស មកបង្រៀន និងរៀន ស្ទើរ ១០០%

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​ប្រជាជន​ហ្គាហ្សា​៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់​ភាគ​ខាង​ជើងវិញ​​ក្នុងរយៈពេល​៧២ម៉ោង​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២៣ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម