ព័ត៌មានជាតិ
កុំថាមិនអី! វីរុសផ្ដាសាយអាចបង្កឱ្យរលាកខួរក្បាល និងសាច់ដុំបេះដូង
បើយើងឈឺផ្ដាសាយ សឹងតែថា មិនបាច់ទៅឲ្យពេទ្យពិនិត្យក៏យើងអាចជាមកវិញលឿនដែរ ព្រោះវាជាជំងឺទូទៅមួយកើតឡើងលើមនុស្សយើងទៅហើយ។ ប៉ុន្តែចំពោះជំងឺផ្ដាសាយធំ គឺមិនដូចគ្នាទេ បើយើងឈឺហើយវាអាចបង្កជាផលវិបាកច្រើនដល់សុខភាពយើង។
ជំងឺផ្ដាសាយធំ (ភាសាបច្ចេកទេស Influenza) ជាជំងឺផ្លូវដង្ហើមប៉ះពាល់ដល់ច្រមុះ បំពង់ក និងសួត។ ជារឿយៗ គ្នាយើងមួយចំនួនងាយយល់ច្រឡំផ្ដាសាយធំ នឹងផ្ដាសាយធម្មតា ទាំងពីរនេះ បង្កឡើងដោយវីរុសផ្សេងគ្នា ហើយជំងឺផ្ដាសាយធំអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព មិនដូចផ្ដាសាយធម្មតាទេ។ នេះបើតាមការឲ្យដឹងលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ផ្ដាសាយធំអាចបង្កជាផលប៉ះពាល់សុខភាពយ៉ាងណាខ្លះ?
បើយើងធ្វេសប្រហែសនឹងជំងឺផ្ដាសាយធំនេះ អាចប៉ះពាល់សុខភាពច្រើនដូចជា៖
– រលាកសួត ខួរក្បាល ជាលិកាសាច់ដុំ និងសាច់ដុំបេះដូង
– ខ្សោះជាតិទឹក
– ឆ្លងមេរោគនៅត្រចៀក
- សរីរាង្គដំណើរការមិនល្អ ឬអាចបាត់បង់អាយុជីវិតជាដើម។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លង CDC អាមេរិក បើយើងជាអ្នកមានសុខភាពល្អធម្មតា យើងកម្រនឹងរងផលប៉ះពាល់អស់ទាំងនេះណាស់ ប៉ុន្តែជំងឺផ្ដាសាយធំអាចជាហានិភ័យសុខភាពខ្ពស់ទៅដល់ក្រុមមនុស្សមួយចំនួនមាន មនុស្សចាស់ (អាយុ៦៥ឆ្នាំឡើង) ទារក និងកុមារ ស្ត្រីពពោះ មនុស្សដែលមានជំងឺរ៉ាំរ៉ៃផ្សេងៗ និងមនុស្សដែលមានប្រព័ន្ធភាពការពារខ្សោយ។
ទោះយ៉ាងណាក៏ដោយ យើងអាចកាត់បន្ថយហានិភ័យបង្កឡើងដោយជំងឺផ្ដាសាយធំបានដោយការចាក់វ៉ាក់សាំងការពារជំងឺនេះ ឬទប់ស្កាត់ជំងឺផ្ដាសាយធំដោយក្បូនសាមញ្ញៗទាំងនេះបានដូចជា៖
១. មានអនាម័យខ្ពស់ (លាងដៃឲ្យបានស្អាត)
២. ជូតសម្អាតផ្ទៃវត្ថុនានា ជាមួយថ្នាំសម្លាប់មេរោគ
៣. ខ្ទប់មាត់ ឬច្រមុះពេលក្អក ឬកណ្ដាស់
៤. គេងឲ្យបានគ្រប់គ្រាន់ (៨ម៉ោង/យប់)
៥. ហាត់ប្រាណទៀងទាត់ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កំពូលអាហារទាំង៦ ប្រឆាំងនឹងជំងឺផ្ដាសាយយ៉ាងស័ក្ដិសិទ្ធិ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត