Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចាប់ផ្ដើមពិភាក្សាលើវិសោធនកម្មច្បាប់ សហគ្រាសពាណិជ្ជ កម្ម វិធាន​ពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

បានផុស

នៅ

សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាង ស្តីពី វិសោ​ធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកយកមកពិនិត្យពិភាក្សា នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១នេះ។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម រួមមាន៖

ទី១. លើកកម្ពស់ភាពងាយស្រួល នៃការធ្វើធុរកិច្ចនៅកម្ពុជា

កន្លងមក រាជរដ្ឋាភិបាល បានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់ សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឲ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។ បុរេលក្ខខណ្ឌ ដែលមិនចាំបាច់សម្រាប់ការចុះបញ្ជីមួយចំនួន ត្រូវបានស្នើឲ្យដក ចេញ។ ទន្ទឹមនឹងនោះមាត្រាមួយចំនួន ដែលធានាដល់បរិយាកាសប្រកួតប្រជែង រវាងសហគ្រាស និងការបំពេញកាតព្វកិច្ចផ្នែកពន្ធដារ ត្រូវបានស្នើបញ្ចូលក្នុងសេចក្តីព្រាង នៃវិសោធនកម្មច្បាប់ទាំងពីរនេះ។

ទី២. សង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជា នៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ច ព្រមព្រៀងអន្តរជាតិ

មាត្រាមួយចំនួននៃច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម នៅមិនទាន់មានតម្លាភាព និងសង្គតិភាព ជាមួយនឹងកាតព្វកិច្ចរបស់កម្ពុជា ក្រោមក្របខណ្ឌជាតិ និងអន្តរជាតិ ដូចជាច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយ ភាយអាវុធមហាប្រល័យ។ មាត្រាដែលមិនមានតម្លាភាព និងសង្គតិភាពរួមមាន មាត្រាទាក់ទងនឹង មូលបត្រស្ថិតក្នុងទម្រង់គាហកៈ (Bearer share) និងអ្នកតំណាងម្ចាស់ភាគហ៊ុន (Nominee shareholders)។

៣. ត្រៀមខ្លួន សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩

ស្នើធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ ដើម្បីធានាសង្គតិភាពរវាងច្បាប់ទាំងពីរ និងច្បាប់បទប្បញ្ញត្តិផ្សេងទៀត ដូចជាច្បាប់ ស្តីពី ការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកំណត់នីតិវិធី ឲ្យមានភាពច្បាស់លាស់ ក្នុងការបង្កើតសាខាក្រុមហ៊ុនក្នុងស្រុក និងការចុះបញ្ជីសហគ្រាសឯកបុគ្គល សម្រាប់ទ្រទ្រង់ដល់យន្តការ ដែលបាននិងកំពុងអនុវត្តបច្ចុប្បន្ន។

លោក ផៃ ស៊ីផាន បានឲ្យដឹងទៀតថា សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មនេះ នឹងធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិ​យាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្ការសង្គម-សេដ្ឋកិច្ចកម្ពុជា ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបង្កើនកំណើន​សេដ្ឋកិច្ច ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៤ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៨ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម៩ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម