វប្បធម៌ ជំនឿ
ឃ្លោក ចិន ហុងស៊ុយហៅលុយកាក់ បង្កើនលាភសំណាង និងអាយុយឺនយូរក្នុងគ្រួសារ
ឃ្លោកគឺជានិមិត្តរូបដ៏ល្អមួយទៀតរបស់ប្រទេសចិន។ បើយោងតាមជំនឿបានបញ្ជាក់ថា វាជួយលើកកម្ពស់សុខភាព អាយុវែង គ្មានជំងឺដំកាត់ណាមួយ មកយាយីឡើយ។
ជាពិសេស ឃ្លោកចិនមួយប្រភេទនេះ ជួយលើកកម្ពស់ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិនៃប្រាក់ហូរចូល ទៅ កាន់កន្លែងណាដែលដាក់តាំងឬព្យួរលំអ។
ជាទូទៅ ផ្លែឃ្លោកភាគច្រើន និយមយកទៅ តុបតែងហាង ឬអ្នកប្រកបអាជីវកម្ម ដើម្បីនាំភាពរុងរឿង ជួយហៅ សំណាង និងទ្រព្យសម្បត្តិចូលទៅ ក្នុងហាង។ ឃ្លោកចិនក៏ត្រូវបានគេនិយមយកទៅ តុបតែងគេហដ្ឋាន ដើម្បីពង្រឹង ឬជួសជុលហុងស៊ុយ នាំលាភសំណាង និងអាយុវែងដល់សមាជិកគ្រួសារ។
នេះក៏ដោយសារតែឃ្លោកចិន មានរាងពងក្រពើ ស្រដៀងនឹងលេខ ៨ វាដូចជានិមិត្តសញ្ញាគ្មានកំណត់។ ដូច្នេះហើយ គេជឿថា វានឹងជួយរក្សាមាសប្រាក់មិនឲ្យចេញក្រៅ លឿន ហើយរារាំងវត្ថុអកុសល ឬវិញ្ញាណមិនល្អណាមួយមិនឲ្យចូលក្នុងផ្ទះបានងាយ។
បន្ថែមពីលើការតុបតែងផ្ទះ ឬហាង ក៏អាចប្រើសម្រាប់តុបតែងបន្ទប់គេងផងដែរ។ គេជឿថា វានឹងជួយបង្កើនទំនាក់ទំនងស្នេហាដល់គូស្នេហ៍ មានជម្លោះញឹកញាប់។
ការយកផ្លែឃ្លោកនេះមកដាក់នៅ ក្បាលគ្រែ តាមជំនឿគេជឿថា នឹងជួយរារាំងថាមពលអាក្រក់ មិនឲ្យចូលជិតមនុស្សហើយបើផ្ទះណាមានមនុស្សឈឺ អាចយកផ្លែឃ្លោកចូលក្នុងបន្ទប់ដេករបស់អ្នកជំងឺនោះ នឹងជួយកាត់បន្ថយរោគសញ្ញានៃជំងឺ ឬធ្វើឲ្យអ្នកឈឺបានជាសះស្បើយរហ័សថែមទៀតផង៕
គ្រូ ណុប
ចុចអាន៖ឃ្លោក Wu Lou ហុងស៊ុយល្អផុតលេខ ការពារសុខភាព និងអាយុជីវិត
ចុចអាន៖គជ់ចិនមួយប្រភេទ មិនត្រឹមតែប្រើលម្អ ក៏ជាហុងស៊ុយផ្ដល់នូវភាពត្រជាក់ត្រជុំ គ្មានជម្លោះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ